ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន កំពុងរៀបផែនការមួយដើម្បីធ្វើតេស្តថាតើប្រធានាធិបតីថ្មីអាមេរិក ក្លាហានដែរឬក៏អត់
លោកគីមជុងអ៊ុនបានបាត់ខ្លួនជាថ្មីម្តងទៀតពីក្រសែភ្នែកសាធារណៈចំពេលមានការភ័យខ្លាចថា លោកមានគម្រោងធ្វើតេស្តភាពក្លាហានរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកតាមរយៈការបាញ់សាកល្បងកាំជ្រួចមីស៊ីល។
មេដឹកនាំកូរ៉េខាងជើងត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនរយៈពេល២០ថ្ងៃហើយ ខណៈគាត់អាចត្រៀមខ្លួនសម្រាប់សមាជបក្សសំខាន់ៗទាំងអស់ហើយចំពេលសហរដ្ឋអាមេរិកបានបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីដែលលោកគីមធ្លាប់ហៅថា “ឆ្កែឆ្កួត”។

វាមានអាថ៌កំបាំងខ្លាំងណាស់ថាតើហេតុអ្វីបានជាលោក គីម បាត់ខ្លួន។
ការបាត់ខ្លួនចុងក្រោយរបស់គាត់បានកើតឡើងចំពេលមានការអះអាងថា មេដឹកនាំកូរ៉េខាងជើងដែលធ្លាប់ហៅប្រធានាធិបតីអាមេរិកជាប់ឆ្នោតថា “ឆ្កែឆ្កួត” អាចនឹងរៀបចំការធ្វើតេស្តមីស៊ីលបង្កហេតុដើម្បីសាកល្បងសមត្ថភាពសត្រូវរបស់គាត់។

លោកគីមមានប្រវត្តិព្យាយាមសាកល្បងជាមួយប្រធានាធិបតីថ្មីៗនិងរបាយការណ៍ក្នុងតំបន់បាននិយាយថា គាត់មិនសប្បាយចិត្តទាល់តែសោះចំពោះការចាញ់ឆ្នោតរបស់លោក Trump ព្រោះអ្នកទាំងពីរបានកសាងទំនាក់ទំនងនឹងគ្នា។
អ្នកជំនាញផ្សេងទៀតក៏ជឿជាក់ផងដែរថា លោក គីម ប្រហែលជាអាចធ្វើតាមល្បិចចាស់របស់គាត់ហើយការបាត់ខ្លួនចុងក្រោយរបស់គាត់អាចបង្កឲ្យការភ័យខ្លាចកាន់តែខ្លាំងឡើងៗ៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Sun

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ