ព័ត៌មានអន្ដរជាតិ
លោក Trump មិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន៣ឆ្នាំជាប់គ្នា
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មិនបានចូលរួមកិច្ចប្រជុំកំពូលជាមួយសមភាគីអាស៊ីអាគ្នេយ៍របស់គាត់ទេនៅថ្ងៃសៅរ៍ទី១៤ខែវិច្ឆិកានេះដែលនេះជាឆ្នាំទី៣ជាប់ៗគ្នាហើយដែលសហរដ្ឋអាមេរិកត្រូវបានតំណាងដោយមន្ត្រីថ្នាក់ទាប។
ទីប្រឹក្សាសន្តិសុខជាតិលោក Robert O’Brien បាននិយាយថា លោក Trump មានការសោកស្តាយដែលមិនអាចចូលរួមកិច្ចប្រជុំកំពូលតាមវីដេអូជាមួយសមាជិកអាស៊ានទាំង១០បានប៉ុន្តែគាត់បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃទំនាក់ទំនងជាមួយតំបន់នេះ។
លោក O’Brien បានថ្លែងក្នុងពិធីបើកថា “ចំពេលមានវិបត្តិសេដ្ឋកិច្ច ភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិកនិងអាស៊ានកាន់តែមានសារៈសំខាន់នៅពេលយើងធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា”។
លោក Trump បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០១៧ប៉ុន្តែបានបញ្ជូនតែតំណាងប៉ុណ្ណោះក្នុងអំឡុងកិច្ចប្រជុំពីរលើកចុងក្រោយ។
កិច្ចប្រជុំកំពូលពិសេសជាមួយអាស៊ានដែលគាត់ត្រូវធ្វើជាម្ចាស់ផ្ទះក្នុងទីក្រុង Las Vegas កាលពីខែមីនាត្រូវបានលុបចោលដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩។
លោក Trump កំពុងមមាញឹកប្តឹងផ្តល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្ងៃទី៣ខែវិច្ឆិកាដែលឈ្នះដោយអ្នកប្រជាធិបតេយ្យលោក Joe Biden។ លោកទទូចថា ខ្លួនជាជនរងគ្រោះនៃការលួចបន្លំសន្លឹកឆ្នោត។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសភាគច្រើនបានទទួលស្គាល់ជ័យជម្នះរបស់លោក Biden រួចទៅហើយ។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក O’Brien ក៏នឹងធ្វើជាតំណាងឲ្យសហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំកំពូលអាស៊ីខាងកើតនៅយប់ថ្ងៃសៅរ៍ជាមួយអាស៊ានក៏ដូចជាប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ AP
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង