ព័ត៌មានអន្ដរជាតិ
ទាហានសម័យសង្គ្រាមអ៊ីរ៉ាក់ប្តឹងក្រសួងការពារជាតិអាមេរិកព្រោះសំឡេងផ្ទុះអាវុធធ្វើឲ្យគាត់ថ្លង់
អតីតទាហានម្នាក់កំពុងប្តឹងក្រសួងការពារជាតិបន្ទាប់ពីគាត់បានអះអាងថា សំឡេងផ្ទុះអាវុធធ្វើឲ្យគាត់ថ្លង់។
លោក Louis Kinsley អាយុ៣៤ឆ្នាំដែលជាទាហានជើងចាស់សម័យសង្គ្រាមអ៊ីរ៉ាក់កំពុងស្វែងរកសំណងជាទឹកប្រាក់ជាង១៤២,០០០ផោនដោយនិយាយថា ការលំបាកក្នុងការស្តាប់របស់គាត់គឺទាក់ទងទៅនឹងពេលវេលាដែលគាត់បម្រើនៅក្នុងកងវិស្វករពីឆ្នាំ២០០២ដល់២០០៨។
ឯកសារតុលាការកំពូលបាននិយាយថា អតីតទាហានរូបនេះទទួលរងផលប៉ះពាល់ជាប្រចាំដោយសំឡងរំខានជាង៩០សំឡេងម៉ែត្រ (Decibel) ក្នុងសមយុទ្ធបាញ់គ្រាប់ពិត។
មានការអះអាងថា គាត់រងផលប៉ះពាល់ពីសំឡេងម៉ាស៊ីនភ្លើង ឧបករណ៍ស្វាន រណានិងគ្រឿងផ្ទុះអំឡុងពេលការហ្វឹកហាត់ប្រយុទ្ធរបស់កងវិស្វកម្ម។
ហើយមានការចោទប្រកាន់ថា គាត់មិនបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវលើការប្រើប្រាស់ការការពារត្រចៀកទេ។
អតីតទាហានដែលត្រូវបានដាក់ពង្រាយនៅប្រទេសអ៊ីរ៉ាក់បន្ទាប់ពីការលុកលុយឆ្នាំ២០០៣រូបនេះក៏បានបម្រើការនៅប្រទេសប៉ូឡូញ អាល្លឺម៉ង់និងចក្រភពអង់គ្លេសផងដែរ។
គាត់បានចោទប្រកាន់ក្រសួងការពារជាតិពីបទធ្វេសប្រហែស។ គាត់ត្រូវបានគេនិយាយថា បានទទួលយកសំណងកាលពីឆ្នាំមុនប៉ុន្តែចំនួនទឹកប្រាក់ដែលគាត់គួរតែទទួលគឺសមនឹងច្រើនជាងនោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងមិនបានធ្វើអត្ថាធិប្បាយលើករណីនេះទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង