Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះបន្ទប់ដាក់អ្នកជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យប្រទេសរ៉ូម៉ានី សម្លាប់មនុស្ស ១០ នាក់

បានផុស

នៅ

ក្រុមមន្រ្តីបាននិយាយថា អគ្គិភ័យមួយនៅមន្ទីរពេទ្យដែលកំពុងព្យាបាលអ្នកជំងឺកូវីដ ១៩ នៅភាគឦសានប្រទេសរ៉ូម៉ានីបានសម្លាប់មនុស្ស ១០ នាក់កាលពីថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ខណៈមនុស្ស ១០ នាក់ផ្សេងទៀតរងរបួស ។

អ្នកនាំពាក្យអធិការកិច្ចស្ថានការណ៍បន្ទាន់ក្នុងស្រុកលោក Irina Popa បាននិយាយថា អគ្គិភ័យបានរាលដាលពេញបន្ទប់សង្គ្រោះបន្ទាន់ (ICU) សម្រាប់អ្នកជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យសាធារណៈមួយកន្លែងក្នុងទីក្រុង Piatra Neamt ។

លោក Popa បាននិយាយថា មនុស្សភាគច្រើនដែលបានស្លាប់ ឬរងរបួសក្នុងអគ្គិភ័យនេះគឺជាអ្នកជំងឺនៅមន្ទីរពេទ្យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nelu Tataru បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរ៉ូម៉ានីថា “អគ្គិភ័យនេះអាចបង្កឡើងដោយសារទុស្សេខ្សែភ្លើង” ។

ទន្ទឹមនោះទីភ្នាក់ងារសារព័ត៌មាននានាក៏បានរាយការណ៍ដែរថា មន្ទីរពេទ្យសង្គ្រោះបន្ទាន់ប្រចាំតំបន់ ក្នុងទីក្រុង Piatra Neamt មានការគ្រប់គ្រងមិនបានល្អជាយូរមកហើយ ខណៈដែលមានអ្នកគ្រប់គ្រងតែចំនួន ៨ នាក់ប៉ុណ្ណោះត្រូវបានតែងតាំងដោយរដ្ឋាភិបាលដើម្បីត្រួតពិនិត្យមើលទីតាំងនេះកាលពីឆ្នាំមុន  ។

អ្នកគ្រប់គ្រងមន្ទីរពេទ្យបច្ចុប្បន្នគឺលោក Lucian Micu ត្រូវបានតែងតាំងកាលពី ៣ សប្តាហ៍មុន បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់គាត់បានលាលែងពីតំណែងដោយសារការព្យាបាលមិនល្អលើអ្នកជំងឺ ។ ការលាលែងពីតំណែងនេះបានធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកជំងឺរួមទាំងមនុស្សជាច្រើនដែលសង្ស័យថាមានជំងឺ ១៩ ត្រូវបានបង្ខំឲ្យរង់ចាំនៅខាងក្រៅអំឡុងពេលអាកាសធាតុត្រជាក់ មុនទៅជួបគ្រូពេទ្យ ។

លោក Micu បាននិយាយកាលពីថ្ងៃសៅរ៍ថា វេជ្ជបណ្ឌិតម្នាក់ដែលមានភារកិច្ចបានព្យាយាមជួយសង្គ្រោះអ្នកជំងឺពីអណ្តាតភ្លើង ហើយកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយសារតែការរលាកគ្របដណ្តប់លើរាងកាយរបស់គាត់ ៨០ ភាគរយ ។ វេជ្ជបណ្ឌិតម្នាក់ និងគិលានុបដ្ឋាយិកា ២ នាក់ទៀតកំពុងទទួលការព្យាបាលរលាក ។

គួរបញ្ជាក់ថា ទីក្រុង Piatra Neamt មានចម្ងាយប្រហែល ៣៥៣ គីឡូម៉ែត្រខាងជើងរដ្ឋធានី Bucharest របស់រូម៉ានី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម