Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីមួយក្រុមប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រីអាមេនី

បានផុស

នៅ

សេវាកម្មសន្តិសុខជាតិ (NSS) បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសអាមេនីបានរារាំងការប៉ុនប៉ងធ្វើឃាតលើលោកនាយករដ្ឋមន្រ្តី Nikol Pashinyan និងការរឹបអូសអំណាចដោយក្រុមមន្រ្តីមួយក្រុម ។

លោក Pashinyan បានរងសម្ពាធដោយក្រុមបាតុកររាប់ពាន់នាក់ដែលបានធ្វើការតវ៉ាចាប់តាំងពីថ្ងៃអង្គារមក ហើយបានទាមទារឲ្យលោកលាលែងពីតំណែងពាក់ព័ន្ធបទឈប់បាញ់គ្នាជាមួយប្រទេសអាហ្សែបៃហ្សង់នៅតំបន់ជម្លោះ Nagorno-Karabakh បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេល ៦ សប្តាហ៍ ។

NSS បាននិយាយថា អតីតប្រធានរបស់ខ្លួនគឺលោក Artur Vanetsyan អតីតប្រធានសមាជិកសភានៃគណបក្សសាធារណរដ្ឋគឺលោក Vahram Baghdasaryan និងអ្នកស្ម័គ្រចិត្តសង្គ្រាមលោក Ashot Minasyan ត្រូវបានចាប់ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយ NSS បាននិយាយថា “ជនសង្ស័យបានគ្រោងនឹងដណ្តើមអំណាចដោយខុសច្បាប់ដោយប៉ុនប៉ងសម្លាប់នាយករដ្ឋមន្រ្តីហើ យមានបេក្ខជនសក្តានុពលជាច្រើនកំពុងត្រូវបានពិភាក្សាដើម្បីជំនួសគាត់” ។

លោក Pashinyan បាននិយាយកាលពីដើមសប្តាហ៍នេះថា គាត់គ្មានជំរើសអ្វីក្រៅពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីការពារការបាត់បង់ទឹកដីបន្តទៀតនោះទេ ។ លោកបាននិយាយថា លោកកំពុងទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះឧបសគ្គនេះ ប៉ុន្តែបានច្រានចោលការអំពាវនាវឲ្យចុះចេញពីតំណែង ។

បទឈប់បាញ់បានបញ្ឈប់សកម្មភាពយោធានៅក្នុង និងជុំវិញតំបន់ Nagorno-Karabakh ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិជាផ្នែកមួយនៃប្រទេសអាហ្សែបៃហ្សង់ ប៉ុន្តែមានប្រជាជនជនជាតិអាមេនីរស់នៅ ។ ក្រោមកិច្ចព្រមព្រៀងនេះកងរក្សាសន្តិភាពរុស្ស៊ីចំនួន ២,០០០ នាក់កំពុងត្រូវបានដាក់ពង្រាយទៅកាន់តំបន់នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម