ដំណឹងល្អសម្រាប់ពិភពលោក! អ្នកបង្កើតវ៉ាក់សាំងប្រាប់ពេលវេលាដែលជីវិតមនុស្សអាចវិលទៅរកភាពធម្មតាវិញ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អសម្រាប់ពិភពលោក! អ្នកបង្កើតវ៉ាក់សាំងប្រាប់ពេលវេលាដែលជីវិតមនុស្សអាចវិលទៅរកភាពធម្មតាវិញ

Published

on

ប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដថ្មីនឹងមាននៅរដូវក្តៅហើយជីវិតរបស់មនុស្សអាចវិលទៅរកភាពធម្មតាវិញនៅរដូវរងាខាងមុខនេះ។ នេះបើតាមសម្តីរបស់អ្នកបង្កើតវ៉ាក់សាំងម្នាក់។

សាស្ត្រាចារ្យ Ugur Sahin សហស្ថាបនិកក្រុមហ៊ុន BioNTech ក៏បានលើកឡើងពីក្តីសង្ឃឹមផងដែរថា វ៉ាក់សាំងអាចកាត់បន្ថយការឆ្លងវីរុសដែលបណ្តាលឲ្យមានការថយចុះនៃករណីឆ្លង។

កាលពីសប្តាហ៍មុន ក្រុមហ៊ុន BioNTech និងក្រុមហ៊ុនសហអភិវឌ្ឍន៍ Pfizer បាននិយាយថា ការវិភាគបឋមបានបង្ហាញថា វ៉ាក់សាំងរបស់ពួកគេអាចការពារមនុស្សជាង៩០ភាគរយពីការឆ្លងជំងឺកូវីដ១៩។

មនុស្សប្រហែល៤៣,០០០នាក់បានចូលរួមក្នុងការសាកល្បង។

នៅក្នុងបទសម្ភាសន៍ជាមួយ BBC លោកសាស្រ្តាចារ្យ Sahin បាននិយាយថា លោករំពឹងថា ការវិភាគបន្ថែមទៀតនឹងបង្ហាញថា វ៉ាក់សាំងនេះនឹងកាត់បន្ថយការឆ្លងរវាងមនុស្សនិងមនុស្សក៏ដូចជាបញ្ឈប់រោគសញ្ញាដែលកំពុងវិវត្តចំពោះអ្នកដែលត្រូវចាក់វ៉ាក់សាំងផងដែរ។

លោកនិយាយថា “ខ្ញុំមានជំនឿយ៉ាងខ្លាំងថា ការឆ្លងរវាងមនុស្សនឹងត្រូវបានកាត់បន្ថយដោយវ៉ាក់សាំងដែលមានប្រសិទ្ធិភាពខ្ពស់បែបនេះទោះមិនមែន៩០ភាគរយក៏ប្រហែលជា៥០ភាគរយដែរ”។

សាស្ត្រាចារ្យ Ugur Sahin សហស្ថាបនិកក្រុមហ៊ុន BioNTech

ចក្រភពអង់គ្លេសត្រូវបានគេរំពឹងថានឹងទទួលបានវ៉ាក់សាំង BioNTech / Pfizer ចំនួន១០លានដូសនៅត្រឹមដំណាច់ឆ្នាំនេះខណៈ៣០លានដូសទៀតត្រូវបានកុម្ម៉ង់រួចទៅហើយ។

លោកនិយាយថា ប្រសិនបើអ្វីៗបន្តដំណើរការល្អនោះ វ៉ាក់សាំងនឹងចាប់ផ្តើមផ្តល់ជូននៅត្រឹមចុងឆ្នាំនេះហើយចាប់ផ្តើមចាក់នៅដើមឆ្នាំក្រោយ។

លោកអះអាងថា គោលដៅគឺត្រូវចែកចាយវ៉ាក់សាំងជាង៣០០លានដូសនៅទូទាំងពិភពលោកត្រឹមខែមេសាឆ្នាំក្រោយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ2 hours ago

ម្ចាស់​ឃ្លិប​វីដេអូ​ ដែល​បែកធ្លាយ​បាន​បដិសេធ​ថា​ខ្លួន​មិន​ជាប់​សាច់​ឈាម ឬ ជាកូនស្រី​បង្កើត​របស់​លោក​ឆែម សាវុធទេ (Videos)

ព័ត៌មានជាតិ4 hours ago

អ្នក​ពាក់ព័ន្ធ​ដោយផ្ទាល់និងប្រយោល ក្នុងព្រឹត្តិការណ៍​២៨​វិច្ឆិកា នៅ​ខេត្តកំពង់ចាម មានចំនួន៣៣នាក់

ព័ត៌មានជាតិ4 hours ago

លោកស្រី ឱ វណ្ណឌី​ន ​៖ ​សូមអ្នក​ដែល​ប៉ះពាល់​ផ្ទាល់​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​សូម​ឲ្យ​មាន​ភាពស្មោះត្រង់​

ព័ត៌មានជាតិ5 hours ago

BREAKING ៖ សម្តេច​តេ​ជោ សម្រេច​បញ្ចេញ​ម៉ាស​២​លាន​ដោយ​១​លាន​សម្រាប់​ភ្នំពេញ និង​១​លាន​សម្រាប់​ខេត្តសៀមរាប​

ព័ត៌មានជាតិ6 hours ago

លោក​ហ៊ុន​ ម៉ា​នី​ ទទួលលទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩

ព័ត៌មានពេញនិយម