ផ្ទួនៗ កំពុងព្យុះផង ពេលនេះហ្វីលីពីនជួបគ្រោះរញ្ជួយដីទៀត – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

ផ្ទួនៗ កំពុងព្យុះផង ពេលនេះហ្វីលីពីនជួបគ្រោះរញ្ជួយដីទៀត

Published

on

វិទ្យាស្ថានរញ្ជួយដីនិងភ្នំភ្លើងហ្វីលីពីន (Phivolcs) បាននិយាយថា ការរញ្ជួយដីដែលមានកម្លាំង៦.០រ៉ិចទ័របានធ្វើឲ្យរង្គើខេត្ត Surigao Del Sur ភាគខាងត្បូងហ្វីលីពីននៅថ្ងៃចន្ទនេះ។

វិទ្យាស្ថាននេះនិយាយថា ការរញ្ជួយដីនៅឯនាយសមុទ្រដែលបានកើតឡើងនៅម៉ោង៦និង៣៧នាទីព្រឹកបានវាយប្រហារនៅជម្រៅ៣៣គីឡូម៉ែត្រ មានចម្ងាយ២៩គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុង San Agustin ខេត្ត Surigao Del Sur។

វិទ្យាស្ថានបន្តថា ការរញ្ជួយដីនេះបានបង្កឲ្យមានការរញ្ជួយតូចៗហើយការខូចខាតត្រូវបានគេរាយការណ៍។

គ្រោះធម្មជាតិនេះបានកើតឡើងស្របពេលចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Vamco នៅហ្វីលីពីនបានកើនឡើងដល់៦៧នាក់ខណៈ១២នាក់នៅតែបាត់ខ្លួនចំណែកមនុស្ស២២នាក់បានរងរបួស។

អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយលោក Mark Timbal បាននិយាយថា អ្នកស្លាប់២២នាក់គឺនៅក្នុងតំបន់ Cagayan, ១៧នាក់នៅភាគខាងត្បូងកោះ Luzon, ៨នាក់នៅតំបន់ Metro Manila និង២០នាក់នៅតំបន់ផ្សេងទៀត៕

ប្រែសម្រួលដោយ៖​ Vann Vann

ប្រភព៖ Xinhua

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម