Connect with us

ព័ត៌មានអន្ដរជាតិ

ក្រសួងការបរទេសអាមេរិកបារម្ភថា ដ្រូនមុជទឹករបស់រុស្ស៊ីអាចបង្កជារលកយក្សស៊ូណាមិលើប្រទេសខ្លួន

បានផុស

នៅ

មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញការព្រមានជុំវិញការទប់ស្កាត់នុយក្លេអ៊ែររបស់រុស្ស៊ីដោយនិយាយថា ដ្រូនមុជទឹកបំពាក់ដោយក្បាលគ្រាប់ដ៏មានសមត្ថភាពបណ្តាលឲ្យមានរលកយក្សស៊ូណាមិ ។

លោក Christopher Ford ជំនួយការរដ្ឋលេខាធិការទទួលបន្ទុកសន្តិសុខអន្តរជាតិ និងមិនមែនអាវុធបានធ្វើការអះអាងនេះនៅក្នុងសន្និសីទតាមវីដេអូខនហ្វើរេនស្តីពីអាវុធនុយក្លេអ៊ែរ និងច្បាប់អន្តរជាតិ ។ លោកបានប្រាប់អ្នកសារព័ត៌មានក្រុងវ៉ាស៊ីនតោនថា មានហេតុផលដែលត្រូវយកចិត្តទុកដាក់ចំពោះគោលនយោបាយរបស់រុស្ស៊ី ។ លោក Ford សង្ស័យថា ទីក្រុងមូស្គូដែលនិយាយថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនមានតែសម្រាប់គោលបំណងការពារប៉ុណ្ណោះនោះនឹងប្រើវាយ៉ាងសមាមាត្រក្នុងករណីមានជម្លោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកក៏បានសម្តែងការព្រួយបារម្ភចំពោះការអភិវឌ្ឍដ្រូនមុជទឹក Poseidon របស់ក្រុងមូស្គូដែលអាចត្រូវបានបំពាក់ដោយអាវុធធម្មតា និងអាវុធនុយក្លេអ៊ែរ ។

សញ្ញាគួរឲ្យព្រួយបារម្ភមួយទៀតកើតឡើងជាមួយនឹងការអភិវឌ្ឍដ្រូនមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Poseidon របស់រុស្ស៊ី ដែលវាទំនងជាបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើន និងបាញ់នៅទូទាំងមហាសមុទ្រក្នុងពេលសង្គ្រាមដើម្បីធ្វើឲ្យទីក្រុងឆ្នេរសមុទ្រអាមេរិកលិចលង់ដោយរលកយក្សស៊ូណាមិ និងវិទ្យុសកម្ម ។

លោកបានបន្តទៀតថា គំនិតបែបនេះបង្កើតជាសំណួរធ្ងន់ធ្ងរថាតើវាអាចត្រូវបានប្រើស្របតាមច្បាប់អន្តរជាតិដែរឬក៏យ៉ាងណា ។

គួរបញ្ជាក់ថា Poseidon ដែលគេស្គាល់ឈ្មោះផងដែរថា “Status-6” ត្រូវបានប្រកាសដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីខែមីនា ឆ្នាំ ២០១៨ ថាជាផ្នែកមួយនៃក្រុមអាវុធនុយក្លេអ៊ែរមួយក្រុមដើម្បីប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម