Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ គ្រោងបញ្ជាឲ្យដកទ័ពបន្ថែមទៀតចេញពីប្រទេសអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់

បានផុស

នៅ

យោធាអាមេរិករំពឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងបញ្ជាឲ្យមានការដកកងទ័ពបន្ថែមទៀតចេញពីប្រទេសអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់។ នេះបើយោងតាមការឲ្យដឹងពីក្រុមមន្រ្តីក្រសួងការពារជាតិដែលដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក។

ក្រុមមន្រ្តីបាននិយាយថា កងទ័ពដែលស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននឹងត្រូវកាត់បន្ថយពី៥,០០០នាក់មកនៅត្រឹម២,៥០០នាក់នៅត្រឹមពាក់កណ្តាលខែមករា។ នៅអ៊ីរ៉ាក់ កងទ័ពនឹងត្រូវកាត់បន្ថយពី៣,០០០នាក់មកនៅត្រឹម២,៥០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានាធិបតី ត្រាំ ធ្លាប់បាននិយាយថា លោកចង់ឲ្យកងទ័ពទាំងអស់វិលត្រឡប់មកផ្ទះវិញនៅត្រឹមថ្ងៃបុណ្យណូអែល។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ការដកទ័ពនេះគួរតែត្រូវបានបញ្ចប់ត្រឹមថ្ងៃទី១៥ខែមករាពោលគឺប៉ុន្មានថ្ងៃមុនពេលលោក Biden ស្បថចូលកាន់តំណែងជាប្រធានាធិបតី។

ប៉ុន្តែផែនការរបស់លោក ត្រាំ កំពុងប្រឈមនឹងការរិះគន់ដ៏កម្រពីសំណាក់សមាជិកគណបក្សសាធារណរដ្ឋរបស់ខ្លួន។

លោកប្រធានាធិបតី ត្រាំ បានអំពាវនាវជាយូរមកហើយឲ្យកងទ័ពអាមេរិកវិលត្រឡប់មកផ្ទះវិញហើយបានរិះគន់អន្តរាគមន៍យោធាអាមេរិកដោយសារតែការចំណាយច្រើននិងគ្មានប្រសិទ្ធភាព។

ក្រុមមន្រ្តីយោធាត្រូវបានគេប្រាប់កាលពីចុងសប្តាហ៍អំពីការដកទ័ពនេះ។ បទបញ្ជាប្រតិបត្តិកំពុងត្រូវបានរៀបចំប៉ុន្តែមិនទាន់បញ្ជូនទៅមេបញ្ជាការនៅឡើយទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម