Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ WHO ចេញមុខព្រមានស្របពេលផ្ទុះព័ត៌មានអំពីវ៉ាក់សាំងកូវីដ

បានផុស

នៅ

កាលពីថ្ងៃចន្ទទី១៦ខែវិច្ឆិកា ប្រមុខអង្គការសុខភាពពិភពលោកបានសាទរចំពោះព័ត៌មានដ៏ល្អអំពីវ៉ាក់សាំងកូវីដប៉ុន្តែបានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនូវករណីឆ្លងក្នុងប្រទេសជាច្រើនហើយបានទទូចថា វ៉ាក់សាំងមិនមែនជាជម្រើសតែមួយនោះទេ។

លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទកាសែតមួយថា “យើងបន្តទទួលបានព័ត៌មានល្អៗអំពីវ៉ាក់សាំងកូវីដហើយនៅតែមានសុទិដ្ឋិនិយមយ៉ាងប្រុងប្រយ័ត្នអំពីសក្តានុពលនៃឧបករណ៍ថ្មីដែលនឹងចាប់ផ្តើមមកដល់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែលោកបានបន្ថែមទៀតថា “នេះមិនមែនជាពេលវេលាសម្រាប់ការសប្បាយរីករាយទេ”។

ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងខណៈមានក្តីសង្ឃឹមកាន់តែខ្លាំងជាសកលនៃការយកឈ្នះលើជំងឺរាតត្បាតកូវីដ១៩បន្ទាប់ពីវ៉ាក់សាំងទីពីរត្រូវបានគេរកឃើញថា មានប្រសិទ្ធភាពជិត៩៥ភាគរយក្នុងការសាកល្បងដែលកំពុងបន្ត។

ព័ត៌មានពីក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់អាមេរិក Moderna បាននាំមកនូវសុទិដ្ឋិនិយមដែលត្រូវការជាចាំបាច់ដល់ពិភពលោកដែលកំពុងប្រឈមនឹងការឆ្លងខ្លាំងនិងការរិតត្បិតថ្មីៗ។

វាបានកើតឡើងបន្ទាប់ពីលទ្ធផលស្រដៀងគ្នានេះត្រូវបានប្រកាសកាលពីសប្តាហ៍មុនសម្រាប់វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថយក្ស Pfizer និងដៃគូអាល្លឺម៉ង់របស់ខ្លួនគឺ BioNTech។

ប៉ុន្តែ WHO បានព្រមានថា ការចាក់ថ្នាំបង្ការរោគនៅតែត្រូវប្រើរយៈពេលយូរបើទោះបីជាករណីកូវីដ១៩និងការស្លាប់មានការកើនឡើងខ្ពស់នៅតាមតំបន់ជាច្រើននៃពិភពលោកក៏ដោយ។

លោក Tedros និយាយថា “នេះគឺជាវីរុសដ៏គ្រោះថ្នាក់ដែលអាចវាយប្រហារគ្រប់ប្រព័ន្ធទាំងអស់នៅក្នុងខ្លួន។ ប្រទេសទាំងឡាយដែលអនុញ្ញាតឲ្យវីរុសរាលដាលដោយមិនបានត្រួតពិនិត្យគឺកំពុងប្រលែងជាមួយភ្លើង។ វ៉ាក់សាំងតែមួយនឹងមិនបញ្ចប់ជំងឺរាតត្បាតទេ”។

គួរបញ្ជាក់ថា នៅទូទាំងពិភពលោក ការឆ្លងបានកើនឡើងដល់៥៤លានករណីខណៈមានមនុស្សស្លាប់ជាង១.៣លាននាក់ហើយអ្នកជំនាញបានព្រមានថា ប៉ុន្មានខែខាងមុខនឹងពិបាកនិងគ្រោះថ្នាក់កាន់តែខ្លាំង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម