ព័ត៌មានអន្ដរជាតិ
ប៉ូលិសបារាំងបោសសម្អាតមនុស្សជាង ២ ពាន់នាក់ចេញពីជំរំជនភៀសខ្លួនបណ្តោះអាសន្ននៅជិតទីក្រុងប៉ារីស
ប៉ូលិសបារាំងបានបោសសម្អាតមនុស្សជាង ២,០០០ នាក់ចេញពីជំរំជនភៀសខ្លួនបណ្តោះអាសន្នមួយនៅភាគខាងជើងទីក្រុង Saint-Denis ជាយក្រុងប៉ារីសនៅព្រឹកព្រលឹមថ្ងៃអង្គារនេះ ។
ទន្ទឹមនោះការជម្លៀសនេះអាជ្ញាធរបារាំងបានប្រើរថយន្តក្រុងចំនួន ៧០ គ្រឿងដើម្បីដឹកជញ្ជូនជនចំណាកស្រុកទៅកាន់មណ្ឌលស្នាក់នៅចំនួន ២៦ ។
បន្ថែមពីនេះក្រុមពន្លត់អគ្គិភ័យនៅទីក្រុងប៉ារីសក៏ត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងនោះផងដែរ ខណៈដែលជនចំណាកស្រុកបានចាប់ផ្តើមដុតរបស់របរមុនពេលចាកចេញពីជំរំ ។
ស្របពេលជាមួយគ្នានេះអ្នកស្ម័គ្រចិត្តមកពីសមាគម Solidarité Migrants Wilson ក៏បានមកដល់ដើម្បីជួយរុះរើតង់ និងជួយប្រមូលរបស់របររបស់ជនចំណាកស្រុកផងដែរ ។
លោក Philippe Caro មកពីសមាគម Solidarité Migrants Wilson បាននិយាយថា “ស្ថានភាពនេះមានការព្រួយបារម្ភខ្លាំងណាស់ ។ យើងមិនអាចចែកចាយម៉ាសទៅកាន់ពួកគេបានទេ ។
ស្ថានីយ៍រថភ្លើងក្រោមដីទីក្រុង Saint-Denis ត្រូវបានបិទរហូតដល់ម៉ោង ១២ យប់សម្រាប់ហេតុផលសុវត្ថិភាព ។
យោងតាមអង្គការបារាំង Terre Asile បានឲ្យដឹងថា ជនអន្តោប្រវេសន៍ប្រហែលជា ២,៤០០ នាក់កំពុងរស់នៅក្នុងជំរំដែលត្រូវបានពង្រីកតាំងពីខែសីហា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង