ផ្ទុះរថយន្តដឹកហ្គាសនៅប្រទេសម៉ិកស៊ិក សម្លាប់មនុស្ស ១៣ នាក់ (មានវីដេអូ) – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

ផ្ទុះរថយន្តដឹកហ្គាសនៅប្រទេសម៉ិកស៊ិក សម្លាប់មនុស្ស ១៣ នាក់ (មានវីដេអូ)

Published

on

មន្រ្តីក្នុងតំបន់បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងតិច ១៣ នាក់បានស្លាប់ក្នុងហេតុការណ៍ផ្ទុះរថយន្តដឹកហ្គាសមួយគ្រឿងនៅភាគខាងលិចរដ្ឋ Nayarit នៃប្រទេសម៉ិកស៊ិក ។

យោងតាមរបាយការណ៍ពីការិយាល័យអគ្គរដ្ឋអាជ្ញារដ្ឋ Nayarit បានឲ្យដឹងថា រថយន្តដឹកហ្គាសបានបើកបុកជាមួយរថយន្តដឹកទំនិញ ហើយបានផ្ទុះនៅតាមបណ្តោយផ្លូវហាយវ៉េភ្ជាប់ពីទីក្រុង Tepic ជាមួយទីក្រុង Guadalajara នៅរដ្ឋ Jalisco ភាគខាងលិច ។

ការផ្ទុះនេះបានធ្វើឲ្យប៉ះពាល់ដល់យានយន្តចំនួន ៣ គ្រឿងផ្សេងទៀតដែលក្នុងនោះអាជ្ញាធរបានរកឃើញសាកសពមនុស្សចំនួន ១២ នាក់ ខណៈដែលសាកសពអ្នកទី ១៣ ត្រូវបានរកឃើញនៅលើសំបកកង់ឡានដែលត្រូវបានគេសង្ស័យថាជារបស់រថយន្តដឹកប្រេងហ្គាស ។

របាយការណ៍បាននិយាយថា “ការផ្ទុះនេះបានរាលដាលដល់ផ្ទៃដីប្រមាណ ២ ហិកតាដែលក្នុងនោះក៏មានយានយន្តចំនួន ៤ គ្រឿងផ្សេងទៀតនៅជិតទីតាំងនោះបានខូចខាតទាំងស្រុងរួមមានរថយន្តដឹកហ្គាសមួយគ្រឿង រថយន្តធុនតូច ២ គ្រឿង និងរថយន្តដឹកទំនិញមួយគ្រឿង” ។

លេខាធិការដ្ឋានសន្តិសុខ និងការពារប្រជាជនរដ្ឋ Nayarit បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ព័ត៌មានបឋមបង្ហាញថា រថយន្តដឹកហ្គាសនោះធ្វើដំណើរឆ្ពោះទៅទីក្រុង Guadalajara នៅពេលដែលវាបាត់បង់ការគ្រប់គ្រង ហើយបានក្រឡាប់ និងផ្ទុះនៅជិតទីក្រុង Jala ដែលជាក្រុងមួយនៅភាគខាងត្បូងរដ្ឋ Nayarit ជិតព្រំដែនរបស់ខ្លួនជាមួយរដ្ឋ Jalisco ។

វីដេអូដែលត្រូវបានផ្សាយដោយស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកបានបង្ហាញថា ការផ្ទុះនេះបានបង្កើតជាអគ្គិភ័យដ៏ធំមួយ ហើយក្រោយមកមានផ្សែងខ្មៅ ខណៈមនុស្សបានរត់ចេញពីយានយន្តរបស់ពួកគេដើម្បីទៅរកកន្លែងសុវត្ថិភាព ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ សមាជិកព្រឹទ្ធសភាវ័យចំណាស់ម្នាក់មកពីគណបក្សលោក Trump ធ្វើតេស្តវិជ្ជមានកូវីដ ១៩

ចុចអាន ៖ ក្រុមគ្រូពេទ្យសហរដ្ឋអាមេរិកជំរុញឲ្យលោក Trump ចែករំលែកទិន្នន័យជំងឺកូវីដ ១៩ ដល់លោក Biden

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម