Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្រ្តីឥណ្ឌាអបអរសាទរជ័យជម្នះលោក Biden ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ

បានផុស

នៅ

ក្រសួងការបរទេសឥណ្ឌាបាននិយាយនៅថ្ងៃពុធ ទី ១៨ ខែវិច្ឆិកា នេះថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានជួបសន្ទនាតាមទូរស័ព្ទជាលើកដំបូងជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden ហើយពួកគេបានយល់ព្រមធ្វើការយ៉ាងជិតស្និទ្ធដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រសកលរវាងឥណ្ឌូ និងសហរដ្ឋអាមេរិក ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Modi បានអបអរសាទរចំពោះលោក Biden អំឡុងពេលនៃការជួបសន្ទនារបស់ពួកគេ ហើយអ្នកទាំងពីរបានពិភាក្សាអំពីអាទិភាពរបស់ពួកគេរាប់បញ្ចូលទាំងរោគរាតត្បាតកូវីដ ១៩ ការទទួលបានវ៉ាក់សាំងដែលមានតម្លៃសមរម្យ ដោះស្រាយការប្រែប្រួលអាកាសធាតុ និងសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះលោក Modi ក៏បានសរសេរសារលើបណ្ដាញ Twitter អបអរសាទរចំពោះលោក Biden និងអនុប្រធានាធិបតីលោកស្រី Kamala Harris កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ផងដែរ ។

បន្ថែមពីនេះលោក Modi ក៏បានរំឭកអំពីអន្តរកម្មដំបូងរបស់លោកជាមួយលោក Biden ផងដែររាប់បញ្ចូលទាំងក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៤ និងឆ្នាំ ២០១៦ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម