អាមេរិកនឹងទម្លាក់ការចោទប្រកាន់ប្រឆាំងនឹងអតីតរដ្ឋមន្រ្តីម៉ិកស៊ិកដែលពាក់ព័ន្ធការជួញដូរគ្រឿងញៀន និងលាងលុយកខ្វក់ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

អាមេរិកនឹងទម្លាក់ការចោទប្រកាន់ប្រឆាំងនឹងអតីតរដ្ឋមន្រ្តីម៉ិកស៊ិកដែលពាក់ព័ន្ធការជួញដូរគ្រឿងញៀន និងលាងលុយកខ្វក់

Published

on

សហរដ្ឋអាមេរិកនឹងទម្លាក់ការចោទប្រកាន់ប្រឆាំងនឹងអតីតរដ្ឋមន្រ្តីម៉ិកស៊ិកដែលត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងលាងលុយកខ្វក់ ។

លោកឧត្តមសេនីយ៍ Salvador Cienfuegos Zepeda ដែលជារដ្ឋមន្រ្តីការពារជាតិម៉ិកស៊ិកពីឆ្នាំ ២០១២ ដល់ ២០១៨ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Los Angeles កាលពីខែមុន ។

ក្រុមរដ្ឋអាជ្ញាបាននិយាយថា គាត់មានទំនាក់ទំនងជាមួយក្រុមជួញដូរគ្រឿងញៀនប្រភេទ H-2 ដែលមានអំពើហិង្សាដ៏កាចសាហាវ ។

ប៉ុន្តែកាលពីថ្ងៃអង្គារ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងស្វែងរកការចោទប្រកាន់ដើម្បីធ្វើការស៊ើបអង្កេតលើលោក  Cienfuegos និងអាចត្រូវបានចោទប្រកាន់ក្រោមច្បាប់ម៉ិកស៊ិក ។

បុរសវ័យ ៧២ ឆ្នាំរូបនេះបានសារភាពថា ខ្លួនមិនមានកំហុសចំពោះការចោទប្រកាន់នេះនោះទេកាលពីខែមុន ខណៈគាត់នឹងត្រូវបង្ហាញខ្លួននៅតុលាការសហព័ន្ធអាមេរិកនៅទីក្រុងញូវយ៉កនៅថ្ងៃពុធនេះ ។

ទន្ទឹមនោះអគ្គមេធាវីអាមេរិកលោក William Barr និងឧត្តមសេនីយទូតម៉ិកស៊ិកលោក Alejandro Gertz Manero ក៏បានចេញសេចក្តីថ្លែងការណ៍រួមអំពីលោកឧត្តមសេនីយ៍ Cienfuegos កាលពីថ្ងៃអង្គារផងដែរ  ។

រដ្ឋអាជ្ញាបានសរសេរនៅក្នុងឯកសាររបស់តុលាការថា “ការពិចារណាលើគោលនយោបាយការបរទេសដែលមានលក្ខណៈរសើប និងសំខាន់នាពេលនេះរបស់រដ្ឋាភិបាលគឺតាមរកការកាត់ទោសជនជាប់ចោទ ដូច្នេះទើបទាមទារឲ្យមានការទម្លាក់ចោលរឿងក្ដីនេះ” ។

គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ Cienfuegos បានបម្រើការនៅក្រោមអតីតប្រធានាធិបតីលោក Enrique Peña Nieto ។ ក្នុងនាមជាសមាជិកជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធម៉ិកស៊ិក គាត់បានដើរតួយ៉ាងសំខាន់នៅក្នុងសង្គ្រាមរបស់ប្រទេសនេះលើគ្រឿងញៀនដែលបានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម