ជំងឺកូវីដ និង​បាតុកម្មគ្រប់ទីកន្លែង​អូសបន្លាយរាប់ខែ ថៃបន្តដាក់ប្រទេសក្នុងគ្រាអាសន្នដល់​ដើមឆ្នាំក្រោយ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

ជំងឺកូវីដ និង​បាតុកម្មគ្រប់ទីកន្លែង​អូសបន្លាយរាប់ខែ ថៃបន្តដាក់ប្រទេសក្នុងគ្រាអាសន្នដល់​ដើមឆ្នាំក្រោយ

Published

on

ដោយ​សារ​វិបត្តិនយោបាយ​ក្នុង​ប្រទេស​ថៃ បន្ត​អូស​បន្លាយ​ជាច្រើន​ខែ បាតុកម្ម​កើត​ឡើង​គ្រប់​ទីកន្លែង និងដើម្បី​ទប់​ស្កាត់​ការ​ផ្ទុះ​រាតត្បាត​កូវីដ ១៩ អំឡុង​ឆ្នាំ​សកល ២០២១ រដ្ឋភិបាល​ក្រុង​បាងកក នៅ​ព្រឹក​ថ្ងៃពុធ​នេះ បាន​ប្រកាស​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្នរហូត​ដល់​ថ្ងៃ ១៥ មករា ឆ្នាំ២០២១។

ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ ១៩ លោក​នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បាន​យល់ព្រមពន្យា​រពេល​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្នដើម្បី​ជួយ​អាជ្ញាធរ​ប្រឆាំង​កូវីដ អាច​រៀប​ចំ​ផែន​ការ​បន្ត​ដើម្បី

​រក្សា​សុវត្ថិភាពពី​ការរាតត្បាត​ទូទាំង​ប្រទេស។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក Taweesilp Witsanuyotin លើក​ឡើង​កាល​ពី​ថ្ងៃពុធ​សប្តាហ៍នេះ។

ការ​ពន្យារពេល​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ត្រូវ​រំពឹង​នឹង​ទទួល​ការ​អនុម័ត​ពី​គណៈរដ្ឋមន្ត្រី​នាសប្តាហ៍​ក្រោយ ហើយ​ក៏​ត្រូវ​ចាត់​ទុក​ជាលើក​ទី៨ ចាប់​តាំងពី​ខែ​មីនា​មក ដែល​ប្រទេស​ថៃ ប្រកាស​ដាក់​ប្រទេសក្នុង​គ្រាអាសន្ន៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ1 hour ago

ក្រសួង​ហៅ​មន្ត្រី​ត្រួតពិនិត្យ​ដំណើរការ​ប្រឡង​បាក់​ឌុប​ជិត​១០០​នាក់ មក​បណ្តុះបណ្តាល

ព័ត៌មានជាតិ2 hours ago

អាវុធហត្ថ​៣​នាក់​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ភ្លាមៗ​ដើម្បី​សង្គ្រោះ​អាយុជីវិត​ដល់​ប្អូនប្រុស​ម្នាក់

ព័ត៌មានជាតិ2 hours ago

រដ្ឋមន្ត្រីក្រសួង​ការងារ ​ស្នើ​ឲ្យ​សិង្ហ​បុរី​ជួយ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​កម្ពុជា

ព័ត៌មានជាតិ3 hours ago

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង​ស្ទើរ​អស់ទាំង​ស្រុង ព្រមទាំង​សម្ភារៈ​មួយ​ចំនួនធំ

ព័ត៌មានជាតិ4 hours ago

លោក​គន់ គីម ពិនិត្យ​ដំណាំ​ស្រូវ របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​២ នៃ​ខេត្តកំពង់ចាម​

ព័ត៌មានពេញនិយម