ព័ត៌មានអន្ដរជាតិ
លោក Biden ប្រកាសឈ្មោះបេក្ខភាពសម្រាប់តំណែងនៅសេតវិមាន
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden បានតែងតាំងក្រុមមន្ត្រីយុទ្ធនាការរបស់លោក និងជំនួយការទៅកាន់តំណែងជាន់ខ្ពស់របស់សេតវិមានដែលពួកគេនឹងចូលកាន់តំណែងនៅខែមករា ។
លោក Biden បានប្រកាសពីឈ្មោះនៃសមាជិកដែលនឹងក្លាយជាសមាជិកនៃបុគ្គលិកសេតវិមានរបស់លោកនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារដោយពន្លឿនការរៀបចំសម្រាប់ការផ្ទេរអំណាច ។
សកម្មភាពនេះកើតឡើងចំពេលដែលប្រធានាធិបតី Donald Trump បដិសេធមិនទទួលស្គាល់ការបោះឆ្នោតដែលកំពុងរារាំងដំណើរការផ្ទេរអំណាចដោយរលូន ។
លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា អាមេរិកប្រឈមនឹងបញ្ហាធំៗ ។ លោកបានបន្ថែមទៀតថា សមាជិកថ្មីនៃរដ្ឋបាលរបស់លោកបានប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាប្រឈមនានាដោយមានគោលបំណងធ្វើឲ្យសហរដ្ឋអាមេរិកលេចចេញជាប្រទេសរឹងមាំ និងរួបរួមគ្នាថែមទៀត ។
អ្នកដែលត្រូវជ្រើសរើសថ្មីរួមមានប្រធានយុទ្ធនាការរបស់គាត់គឺលោក Jen O’Malley Dillon ជាអនុអគ្គសេនាធិការនៃសេតវិមាន ។ សភាតំណាងលោក Cedric Richmond ដែលជាសហប្រធានយុទ្ធនាការអាហ្រ្វិក-អាមេរិករបស់លោក Biden នឹងក្លាយជាទីប្រឹក្សាយោបល់ប្រធានាធិបតីជាន់ខ្ពស់នៅក្នុងរដ្ឋបាលថ្មី ខណៈលោក Biden បានតែងតាំងជំនួយការរបស់គាត់ឈ្មោះ Ron Klain ជាប្រធានអគ្គសេនាធិការនៃសេតវិមានរួចហើយផងដែរ ។
ទន្ទឹមនោះលោក Biden មិនទាន់បង្ហើបអំពីការជ្រើសរើសសមាជិកគណៈរដ្ឋមន្រ្តីរបស់លោកនៅឡើយទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា បេក្ខជនរដ្ឋលេខាធិការរួមមានអតីតទីប្រឹក្សាសន្តិសុខជាតិ Susan Rice និងសមាជិកព្រឹទ្ធសភា Chris Coons មកពីរដ្ឋ Delaware ក៏ស្ថិតក្នុងជម្រើសរបស់លោក Biden ផងដែរ ។
បន្ថែមពីនេះរបាយការណ៍ក៏បាននិយាយផងដែរថា អតីតអនុរដ្ឋលេខាធិការក្រសួងការពារជាតិលោកស្រី Michele Flournoy អាចត្រូវបានតែងតាំងជារដ្ឋមន្រ្តីការពារជាតិ ។ ចំណែកសម្រាប់លេខាធិការរតនាគារលោក Lael Brainard សមាជិកក្រុមប្រឹក្សាភិបាលបំរុងសហព័ន្ធ និងអតីតប្រធានធនាគារកណ្តាលលោកស្រី Janet Yellen ក៏អាចជាបេក្ខជនក្នុងតំណែងណាមួយផងដែរ ។
ប្រព័ន្ធផ្សព្វផ្សាយក៏បានដាក់ឈ្មោះលោក Pete Buttigieg ដែលជាអតីតអភិបាលក្រុង South Bend ក្នុងរដ្ឋ Indiana ក៏ដូចជាអតីតរដ្ឋមន្រ្តីការបរទេសលោកស្រី Hillary Clinton ជាបេក្ខជនឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ