មានសង្ឃឹមហើយ! វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer និង BioNTech អាចដាក់ឲ្យប្រើប្រាស់មុនបុណ្យណូអែល – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

មានសង្ឃឹមហើយ! វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer និង BioNTech អាចដាក់ឲ្យប្រើប្រាស់មុនបុណ្យណូអែល

Published

on

ក្រុមហ៊ុន Pfizer និង BioNTech អាចទទួលបានការអនុញ្ញាតជាបន្ទាន់ពីសហរដ្ឋអាមេរិកនិងអឺរ៉ុបសម្រាប់វ៉ាក់សាំងកូវីដ១៩របស់ពួកគេនៅខែក្រោយបន្ទាប់ពីលទ្ធផលនៃការសាកល្បងចុងក្រោយបានបង្ហាញថា វាមានអត្រាជោគជ័យ៩៥ភាគរយហើយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។

ប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះត្រូវបានរកឃើញថា មានភាពស៊ីសង្វាក់គ្នាតាមអាយុនិងជនជាតិផ្សេងៗគ្នា។

លោក Ugur Sahin នាយកប្រតិបត្តិក្រុមហ៊ុន BioNTech បានប្រាប់ទូរទស្សន៍ Reuters ថា រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) អាចអនុញ្ញាតដល់ការប្រើជាបន្ទាន់នៅពាក់កណ្តាលខែធ្នូខាងមុខនេះ។ លោកបានបន្ថែមថា ការយល់ព្រមតាមលក្ខខណ្ឌនៅក្នុងសហភាពអឺរ៉ុបអាចត្រូវបានធានានៅចុងខែធ្នូ។

លោកនិយាយថា “ប្រសិនបើអ្វីៗដំណើរការបានល្អ ខ្ញុំអាចស្រមៃថា យើងនឹងទទួលបានការយល់ព្រមនៅពាក់កណ្តាលខែធ្នូហើយចាប់ផ្តើមចែកចាយនៅមុនថ្ងៃបុណ្យណូអែល”។

អត្រាជោគជ័យនៃវ៉ាក់សាំងដែលបង្កើតឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិកនិងដៃគូអាល្លឺម៉ង់ BioNTech គឺខ្ពស់ជាងអ្វីដែលនិយតករនិយាយថាអាចទទួលយកបាន។ ក្រុមអ្នកជំនាញបាននិយាយថា វាគឺជាសមិទ្ធិផលដ៏សំខាន់មួយនៅក្នុងការព្យាយាមដើម្បីបញ្ចប់ជំងឺរាតត្បាត។

លោក Sahin និយាយថា ពាក្យសុំការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់របស់សហរដ្ឋអាមេរិក (EUA) នឹងត្រូវបានដាក់នៅថ្ងៃសុក្រនេះ។

គណៈកម្មាធិការប្រឹក្សារបស់ FDA គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី៨ដល់១០ខែធ្នូដើម្បីពិភាក្សាអំពីវ៉ាក់សាំងនេះបើទោះបីជាកាលបរិច្ឆេទអាចផ្លាស់ប្តូរក៏ដោយ។ យ៉ាងណាក្តី FDA មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

Click to comment

Leave a Reply

Your email address will not be published.

seventeen + eleven =

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ40 seconds ago

កសិករ​ដាំ​ល្ហុង​លើ​ផ្ទៃដី​១​ហិកតា​ ទទួល​បាន​ផល​ចាប់ពី​២០​តោន​ទៅ​២៥​តោន

ព័ត៌មានជាតិ9 mins ago

ខែធ្នូ ឆ្នាំ​២០២០ ផលិតកម្ម​ចិញ្ចឹមសត្វ​ទាំង​ជា​លក្ខណៈ​គ្រួសារ និង​លក្ខណៈ​ឧស្សាហកម្ម​មាន​សន្ទុះ​កើនឡើង​ធៀប​នឹង​ឆ្នាំមុន

ព័ត៌មានជាតិ20 mins ago

ចង់​ដឹង​ទេតើ​រោគសញ្ញា​ជំងឺ​កូ​វីដ​១៩​ និង ​ជំងឺ​ផ្តាសាយ​ មាន​លក្ខណៈ​ខុសគ្នា​ត្រង់​ណាខ្លះ

ព័ត៌មានជាតិ29 mins ago

ក្រសួង​អប់រំ​ បើក​វេទិកា​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ជាដំបូង​នៅ កម្ពុជា

ព័ត៌មានជាតិ54 mins ago

នាយករដ្ឋមន្ត្រី​ដាក់​បញ្ជា​អោយ​បង្ហាញ​អត្តសញ្ញាណ​អ្នកពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩

ព័ត៌មានពេញនិយម