បាតុកម្មនៅថៃ ឈាន​ដល់​ការ​ប្រើ​ហិង្សា​ប្រឆាំង​សមត្ថកិច្ច – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

បាតុកម្មនៅថៃ ឈាន​ដល់​ការ​ប្រើ​ហិង្សា​ប្រឆាំង​សមត្ថកិច្ច

Published

on

បាតុកម្មប្រឆាំង​រដ្ឋាភិបាល​ថៃ កាល​ពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បាន​ឈាន​ដល់​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា ដោយ​ក្រុម​បាតុករ​បាន​វាយ​កម្ទេច និង​បាញ់​ថ្នាំ​ពណ៌លើទីស្នាក់​ការ​ប៉ូលិស​ក្នុង​ទីក្រុង​បាងកក ខណៈ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ មេ​ប៉ូលិស​ថៃ គ្រោង​នឹង​ប្តឹង​ប្រឆាំង​ក្រុម​បាតុករ​ដែលនៅ​ពី​ក្រោយ​ហេតុការណ៍​នេះ។

លោក Kissana Phathanacharoen អ្នក​នាំ​ពាក្យ​ប៉ូលីស​ថៃ បាននិយាយថា កាល​ពី​យប់​ថ្ងៃ​ពុធ ក្រុម​អ្នក​តវ៉ាប្រមូល​ផ្តល់​គ្នា​ក្នុង​សង្កាត់ Ratchaprason កណ្តាល​ទីក្រុងបាង​កក និង​សម្រុក​មក​កាន់​ស្នាក់​ការ​ប៉ូលិស និង​បាញ់​ថ្នាំ​ពណ៌​ទៅ​គ្រប់​ជញ្ជាំង​ទាំង​អស់។

លោក​ថា ពេល​នេះប៉ូលិស​បាន​រៀប​ចំ​ឯកសារ និង​ភស្តុតាង​មួយ​ចំនួនដើម្បី​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា ក្រុម​បាតុករ មិន​ត្រឹម​បាញ់​ថ្នាំ​ពណ៌ពេញជញ្ជាំងនោះទេ ថែម​ទាំងប្រើចំពាម​និង​គ្រាប់ថ្មបាញ់​ទៅ​លើសមត្ថកិច្ច និង​បាញ់​ថ្នាំពណ៌​លើ​ផ្ទៃ​មុខ ភ្នែក និង​មាត់​សមត្ថ​កិច្ច​ទៀត​ផង។
លោក Kissana បញ្ជាក់​បន្ថែម​ថា ទោះ​ជាមាន​ការ​ប្រើ​ប្រាស់​អំពើហឹង្សា​ពី​សំណាក់​ក្រុម​អ្នក​តវ៉ាមក​លើ​សមត្ថកិច្ច​ក្តី ប៉ុន្តែ​ប៉ូលិស បាន​ព្យាយាម​មិន​ឲ្យ​មាន​អំពើ​ហិង្សា​ធំផ្ទុះឡើង ឬ​ប៉ះទង្គិច​ដោយ​ហិង្សា​ណាមួយ​ជាមួយ​អ្នក​តវ៉ា​ដែរ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម