Connect with us

ព័ត៌មានអន្ដរជាតិ

ប្រាយុទ្ធ ចាន់​អូចា ប្រកាស​ប្រើ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រប្រឆាំង​ក្រុម​បាតុករ

បានផុស

នៅ

នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រាយុទ្ធ ចាន់អូចា បានព្រមាននឹង​ប្រើ​ច្បាប់​ប្រឆាំង​ក្រុម​អ្នក​តវ៉ា ដែល​កំពុង​ទាមទារ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង និង​ទាមទារ​ធ្វើ​កំណែ​ទម្រង់​ទៅ​លើ​អំណាច​ស្តេច Maha Vajiralongkorn នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​ការ​ប្រកាស​នេះ ក្រុម​សកម្មជន​បាន​បង្ហាញ​ក្តី​បារម្ភ​ថា ការ​អនុវត្តច្បាប់ប្រមាថព្រះមហាក្សត្រ និង​ការ​ទោស​ធ្ងន់ធ្ងរ​ទៅ​លើ​ក្រុម​បាតុករ អាច​នឹង​កើតឡើង​សម្រាប់​ប្រទេស​ប្រកាន់​ច្បាប់​គោរព​ព្រះ​មហាក្សត្រ​តឹង​រឹង​បំផុត​លើលោក​មួយ​នេះ។

ការ​តវ៉ាក្នុង​ប្រទេស​ថៃ គឺ​ជា​បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​ដ៏ចម្រូង​ចម្រាស់​ និង​អូស​បន្លាយ​ជាច្រើនឆ្នាំ​មក​នេះ ខណៈ​ក្រុម​អ្នក​តវ៉ា​ដែល​រិះ​គន់​ស្តេច Maha Vajiralongkorn អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ដល់​ទៅ ១៥ឆ្នាំ។

ការ​ប្រកាស​របស់​លោក​ប្រយុទ្ធ ចាន់​អូចា ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ក្រុម​បាតុករ​ បាន​ប្រើ​ហឹង្សា និង​ថ្នាំ​ពណ៌​បាញ់​ទៅ​លើជញ្ជាំង​ទីស្នាក់​ការ​ប៉ូលិស​ថៃ កណ្តាល​ទី​ក្រុងបាងកក ដែល​ជា​ការ​ឆ្លើយ​តប ក្រុម​សមត្ថកិច្ច​ព្យាយាម​ប្រើ​ឡាន​ទឹក​បាញ់​បំបែក​ហ្វូង​បាតុករកាលពី​ព្រឹកថ្ងៃ​ពុធ​ម្សិល​មិញ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម