វ៉ាក់សាំងកូវីដផលិតនៅវៀតណាមត្រៀមធ្វើតេស្តលើមនុស្សវ័យចំណាស់ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងកូវីដផលិតនៅវៀតណាមត្រៀមធ្វើតេស្តលើមនុស្សវ័យចំណាស់

Published

on

មនុស្សចាស់ត្រូវបានគេចាត់ទុកថាជាមុខសញ្ញាគោលដៅនៃការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។ ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដទាំងអស់ចាំបាច់ត្រូវបង្ហាញពីប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ខ្លួនដោយប្រើការចាក់តេស្តនៅក្នុងក្រុមនេះ។

យោងតាមលោក ​​ Do Tuan Dat ប្រធានក្រុមហ៊ុនថ្នាំបង្ការនិងផលិតផលជីវសាស្រ្តលេខ១របស់វៀតណាម VABIOTECH បានឲ្យដឹងថា នាពេលខាងមុខនេះ វ៉ាក់សាំងកូវីដមួយចំនួនរបស់វៀតណាមនឹងធ្វើការសាកល្បង។ មនុស្សដែលនឹងត្រូវធ្វើតេស្តរួមទាំងមនុស្សចាស់អាយុ៦០ឆ្នាំឬលើសនេះផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវនឹងធ្វើតេស្តលើក្រុមមនុស្សដែលមានហានិភ័យទាប (អាយុ១៨ដល់៥៩ឆ្នាំ) មុន។ លោក Dat វិភាគថា តាមពិតវ៉ាក់សាំងត្រូវតែធានាឲ្យបាននូវសុវត្ថិភាពដូច្នេះអ្នកស្រាវជ្រាវនឹងត្រូវជ្រើសរើសក្រុមមនុស្សដែលមិនសូវមានហានិភ័យក្នុងការធ្វើតេស្តមុនគេ។ ប្រសិនបើក្រុមនេះត្រូវបានធានាថាមានសុវត្ថិភាពនោះ អ្នកស្រាវជ្រាវនឹងពង្រីកការចាក់វ៉ាក់សាំងលើក្រុមផ្សេងទៀតរួមទាំងក្រុមមនុស្សចាស់ផងដែរ។

លោក Do Tuan Dat ក៏បានសង្កត់ធ្ងន់ផងដែរថា “ប្រសិនបើវ៉ាក់សាំងកូវីដបរាជ័យក្នុងការការពារក្រុមមនុស្សចាស់នោះ វាមិនមែនជាវ៉ាក់សាំងទូលំទូលាយដែលត្រូវបំពេញប្រសិទ្ធភាពនៃការការពារសម្រាប់មនុស្សប្រឆាំងនឹងជំងឺរាតត្បាតទេ”។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដមួយចំនួននៅជុំវិញពិភពលោកក៏បានធ្វើការចាក់សាកល្បងលើមនុស្សវ័យចំណាស់ផងដែរ។ លទ្ធផលបានបង្ហាញថា សុវត្ថិភាពគឺដូចទៅនឹងលទ្ធផលនៅពេលធ្វើតេស្តក្នុងក្រុមដែលមានហានិភ័យទាប៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Vietnam Net

Click to comment

Leave a Reply

Your email address will not be published.

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម