Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូលោក ពូទីន ក្អកខ្លាំងៗក្នុងកិច្ចប្រជុំ ធ្វើឲ្យគេបារម្ភថា គាត់ឆ្លងកូវីដ

បានផុស

នៅ

កាលពីថ្ងៃពុធ វិមានក្រឹមឡាំងត្រូវបង្ខំចិត្តចេញមុខបដិសេធថា លោក វ្ល៉ាឌីមៀរ ពូទីន មានបញ្ហាសុខភាពបន្ទាប់ពីគាត់ត្រូវបានគេមើលឃើញក្អកក្នុងអំឡុងកិច្ចប្រជុំតាមកញ្ចក់ទូរទស្សន៍។

ប្រធានាធិបតីរុស្ស៊ីវ័យ៦៨ឆ្នាំរូបនេះបានប្រឹងប្រែងនិយាយឲ្យចប់ខណៈពេលថ្លែងទៅកាន់ក្រុមមន្ត្រីកំពូលអំពីបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរដែលបង្កឡើងដោយជំងឺកូវីដ១៩។ លោកត្រូវបានគេបារម្ភថា អាចឆ្លងជំងឺនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយមក វីដេអូត្រូវបានការិយាល័យរបស់គាត់កែសម្រួលដើម្បីឲ្យការក្អករបស់លោក ពូទីន មើលទៅហាក់ដូចជាមិនសូវធ្ងន់ធ្ងរដូចក្នុងវីដេអូមុននេះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានសាកសួរវិមានក្រឹមឡាំងអំពីសុខភាពរបស់លោក ពូទីន ហើយត្រូវបានគេប្រាប់ថា គាត់មានសុខភាពធម្មតា។ ទីភ្នាក់ងារនេះនិយាយថា “លោកប្រធានាធិបតីបានសុំទោសនិងបន្តកិច្ចប្រជុំដោយមិនឈប់”។

លោក ពូទីន កំពុងនិយាយតាមវីដេអូទៅកាន់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Anton Siluanov និងមន្រ្តីជាន់ខ្ពស់ដទៃទៀតនៅពេលការក្អកចាប់ផ្តើម។

ទោះបីជាប្រទេសរុស្ស៊ីមានវ៉ាក់សាំងប្រសិទ្ធភាពចំនួនពីរក៏ដោយ គាត់មិនបានចាក់ទេតែកូនស្រីរបស់គាត់ឈ្មោះ Katerina អាយុ៣៤ឆ្នាំបានចាក់វ៉ាក់សាំងមួយ។

គាត់នៅតែនៅដាច់ពីគេក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបន្ទាប់ពីមានការភ័យខ្លាចក្នុងខែមេសានៅពេលគាត់បានទាក់ទងជាមួយវេជ្ជបណ្ឌិតម្នាក់ដែលឆ្លងកូវីដនៅគ្លីនិកក្រុងមូស្គូ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម