Connect with us

ព័ត៌មានអន្ដរជាតិ

សល់៤ខែទៀតរៀបការ អនាគតកូនក្រមុំត្រូវបុរសមួយក្រុមដុតទាំងរស់ព្រោះខឹងមិនស្រឡាញ់

បានផុស

នៅ

មេដឹកនាំនយោបាយនិងសកម្មជនសិទ្ធិនារីជាច្រើននាក់នៅក្នុងប្រទេសឥណ្ឌាបានជួបជុំគ្នាដើម្បីទាមទាររកយុត្តិធម៌ឲ្យស្ត្រីមូស្លីមម្នាក់ដែលត្រូវបានដុតសម្លាប់ដោយបុរសហិណ្ឌូម្នាក់និងមិត្តភក្តិរបស់គាត់នៅក្នុងស្រុក Vaishali នៃខេត្ត Bihar។

នាង Gulnaz Khatoon អាយុ២០ឆ្នាំត្រូវបានដុតទាំងរស់បន្ទាប់ពីបុរសទាំងនោះចាក់ប្រេងកាតលើនាងនៅក្នុងភូមិ Rasoolpur កាលពីថ្ងៃទី៣០ខែតុលា។ នាងបានស្លាប់ដោយសារតែការរលាកកាលពីថ្ងៃអាទិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមគ្រួសាររបស់ស្ត្រីរូបនេះបានចោទប្រកាន់ថា ប៉ូលិសបានពន្យាពេលក្នុងការចាត់វិធានការលើជនជាប់ចោទដែលត្រូវបានគេស្គាល់ឈ្មោះថា Satish Kumar Rai, Chandan និង Vinod Rai។

Khatoon ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ជាមួយរបួសរលាក៧៥ភាគរយ។ ក្រោយមក នាងត្រូវបានផ្លាស់ទៅមន្ទីរពេទ្យមហាវិទ្យាល័យវេជ្ជសាស្រ្ត Patna ដែលជាមន្ទីរពេទ្យធំជាងគេនៅក្នុងខេត្ត។ នាងបានស្លាប់នៅក្នុងមន្ទីរពេទ្យនោះ។

ក្រុមគ្រួសាររបស់នាងនិយាយថា នាងបានភ្ជាប់ពាក្យជាមួយបុរសម្នាក់ទៀតហើយពិធីរៀបអាពាហ៍ពិពាហ៍នឹងត្រូវរៀបចំឡើងក្នុងរយៈពេល៤ខែខាងមុខ។

គ្រួសារជនរងគ្រោះបាននិយាយថា លោក Satish Kumar Rai បានបង្ខំឲ្យ Gulnaz រៀបការជាមួយគាត់ប៉ុន្តែស្ត្រីរងគ្រោះបានបដិសេធ។ ក្រុមគ្រួសារបន្ថែមថា ដោយមានការខឹងសម្បាចំពោះការបដិសេធនេះ លោក Rai និងមិត្តភក្តិបានសម្លាប់នាងតែម្តង។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា នាង Gulnaz ត្រូវបានដុតនៅពេលនាងចេញទៅចាក់សំរាម៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម