Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសមួយកត់ត្រាករណីជំងឺកូវីដ១៩លើកដំបូង

បានផុស

នៅ

កោះ Samoa បានប្រកាសពីករណីឆ្លងវីរុសកូរ៉ូណាលើកដំបូងរបស់ខ្លួនស្របពេលជំងឺរាតត្បាតនេះបានបន្តរាលដាលដល់បណ្តាប្រទេសនៅលើកោះប៉ាស៊ីហ្វិក។

កោះ Samoa កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា នាវិកម្នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ក្រោយពេលវិលត្រឡប់មកពីអឺរ៉ុបវិញតាមប្រទេសណូវែលហ្សេឡង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃពុធ ប្រទេសកោះដាច់ស្រយាលដែលមានប្រជាជនប្រមាណ២០០,០០០នាក់មួយនេះមិនទាន់មានការឆ្លងវីរុសកូរ៉ូណានៅឡើយទេ។

លោកនាយករដ្ឋមន្រ្តី Tuilaepa Sailele Malielegaoi បាននិយាយថា នាវិករូបនេះបានជិះយន្តហោះពីទីក្រុង Auckland មកកោះ Samoa កាលពីថ្ងៃសុក្រសប្តាហ៍មុនហើយបានធ្វើតេស្តរកឃើញវីរុសនៅយប់ថ្ងៃពុធបន្ទាប់ពីការធ្វើចត្តាឡីស័កច្រើនថ្ងៃ។

នាយករដ្ឋមន្រ្តីកោះ Samoa លោក Tuilaepa Sailele Malielegaoi

មេដឹកនាំរូបនេះបាននិយាយក្នុងទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍ថា “ឥឡូវនេះ យើងមានករណីមួយហើយ វានឹងត្រូវបញ្ចូលទៅក្នុងបណ្តាប្រទេសនានានៅលើពិភពលោកដែលមានករណីវីរុសនេះ”។

គួរបញ្ជាក់ថា ប្រទេសកោះនិងដែនដីដូចជា Kiribati, Micronesia, Nauru, Palau, Tonga និង Tuvalu នៅតែត្រូវបានគេជឿថាមិនទាន់មានករណីជំងឺកូវីដ១៩នៅឡើយទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម