Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ិកស៊ិកក្លាយជាប្រទេសដែលមានចំនួនអ្នកស្លាប់ដោយសារកូវីដ ច្រើនទី ៤ នៅលើពិភពលោក

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ប្រទេសម៉ិកស៊ិកបានកំណត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ លើស ១០០,០០០ នាក់ ហើយបានក្លាយជាប្រទេសទី ៤ នៅលើពិភពលោកដែលមានចំនួនអ្នកស្លាប់ច្រើននៅពីក្រោយសហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា ។

លោក Jose Luis Alomia Zegarra នាយកផ្នែករោគរាតត្បាតរបស់ម៉ិកស៊ិកបានប្រកាសថា ប្រទេសម៉ិកស៊ិកបានបញ្ជាក់ពីអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ១០០,១០៤ នាក់ ។ បញ្ហានេះកើតឡើងច្រើនថ្ងៃ បន្ទាប់ពីប្រទេសនេះមានករណីឆ្លងលើសមួយលានករណី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យផ្លូវការបានឲ្យដឹងថា ជិត ២ ភាគ ៣ នៃការស្លាប់ដែលបានរាយការណ៍មកទល់ពេលនេះគឺជាបុរស ខណៈតួលេខផ្ទាល់របស់ក្រសួងអាចនឹងមានចំនួនមនុស្សស្លាប់បន្ថែមទៀតចំនួន ១៥,០០០ នាក់ ។

អាយុជាមធ្យមនៃអ្នកដែលបានស្លាប់គឺ ៦៤ ឆ្នាំ ខណៈដែលរដ្ឋធានីម៉ិកស៊ិក និងតំបន់ជាយក្រុងដែលមានប្រជាជនជាង ២០ លាននាក់បានចូលរួមក្នុងករណីឆ្លងភាគច្រើន ។

គួរបញ្ជាក់ថា ប្រទេសម៉ិកស៊ិកបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១,០១៩,៥៤៣ ករណី និងមានអ្នកជាសះស្បើយចំនួន ៧៦៦,៣៦១ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ អ្នកស្លាប់ដោយសារកូវីដនៅសហរដ្ឋអាមេរិកកើនលើស ២៥ ម៉ឺននាក់

ចុចអាន ៖ អ្នកនយោបាយម្នាក់សុខចិត្តញ៉ាំត្រីឆៅអំឡុងការផ្សាយផ្ទាល់ក្នុងទូរទស្សន៍ ដើម្បីលើកទឹកចិត្តឲ្យប្រជាជនទិញអាហារសមុទ្រ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម