Connect with us

ព័ត៌មានអន្ដរជាតិ

WHO ៖ ការបិទប្រទេសដោយសារជំងឺកូវីដ គឺមិនចាំបាច់នោះទេ ប្រសិនបើប្រជាជនគ្រប់គ្នាពាក់ម៉ាស

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ប្រជាជននៅអឺរ៉ុបអាចជៀសផុតពីការបិទប្រទេសដោយសារជំងឺកូវីដ ១៩ ប្រសិនបើមនុស្សគ្រប់គ្នាពាក់ម៉ាសស្ទើរតែទាំងអស់គ្នានៅកន្លែងដែលពិបាកធ្វើគម្លាតសង្គម ។

នាយកតំបន់របស់ WHO ប្រចាំទ្វីបអឺរ៉ុបលោក Hans Kluge បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីចំនួននៃករណីឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃមានការកើនឡើងនៅទូទាំងទ្វីបអឺរ៉ុប ។

លោក Kluge បាននិយាយថា ៦០ ភាគរយនៃប្រជាជននៅអឺរ៉ុប ឬតិចជាងនេះបច្ចុប្បន្នពាក់ម៉ាស ហើយប្រសិនបើតួលេខនេះឈានដល់ ៩៥ ភាគរយនោះការបិទប្រទេសគឺមិនចាំបាច់នោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែលោកបានព្រមានថា “ការប្រើប្រាស់ម៉ាសគឺមិនមែនជាថ្នាំព្យាបាលនោះទេ ហើយចាំបាច់ត្រូវធ្វើវាដោយរួមបញ្ចូលជាមួយវិធានការផ្សេងទៀតផងដែរ” ។

ប្រជាជននៅអ៊ឺរ៉ុបមួយចំនួននៅតែបន្តបដិសេធមិនពាក់ម៉ាសនៅក្នុងទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដទៃ ខណៈការប្រើម៉ាសមិនសូវជាចាំបាច់សម្រាប់ប្រជាជននោះទេ មុនពេលមានរោគរាតត្បាតកើតឡើង ហើយនៅតែមិនចាំបាច់នៅក្នុងប្រទេស និងតំបន់ខ្លះផងដែរ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះទ្វីបអឺរ៉ុបមានករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៥,៩៩៩,៦៧០ ករណី និងមានអ្នកស្លាប់ចំនួន ៣៥៩,១៩៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម