ទីក្រុងមួយក្នុងរដ្ឋ Alaska ជួបប្រទះពេលយប់២ខែ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

ទីក្រុងមួយក្នុងរដ្ឋ Alaska ជួបប្រទះពេលយប់២ខែ

Published

on

ទីក្រុងមួយក្នុងរដ្ឋ Alaska បានធ្លាក់ចូលក្នុងភាពងងឹតរយៈពេលពីរខែបន្ទាប់ពីព្រះអាទិត្យលិចជាលើកចុងក្រោយក្នុងឆ្នាំ២០២០នេះនៅក្នុងតំបន់នោះ។

Utqiagvik ដែលជាទីក្រុងចុងភាគខាងជើងរបស់សហរដ្ឋអាមេរិកគឺមានពន្លឺព្រះអាទិត្យត្រឹមតែ៣៤នាទីប៉ុណ្ណោះកាលពីថ្ងៃពុធមុនពេលជួបប្រទះពេលយប់នៃរដូវរងារហូតដល់ថ្ងៃទី២៣ខែមករា។

ឥឡូវនេះ ប្រជាជនចំនួន៤,០០០នាក់របស់ទីក្រុងនេះនឹងជួបប្រទះពេលយប់រយៈពេល៦៥ថ្ងៃនិងសីតុណ្ហភាពត្រជាក់ខ្លាំងដោយសារតែបាតុភូតធម្មជាតិ។

ទូរទស្សន៍ប៉ុស្តិ៍ Weather Channel បានពន្យល់ថា បាតុភូតនេះកើតឡើងដោយសារតែតំបន់នានានៅក្នុងរង្វង់អាក់ទិកស្ថិតនៅឆ្ងាយពីព្រះអាទិត្យលើអ័ក្សផែនដីអំឡុងខែរដូវរងារ។

នៅពេលភាពងងឹតជិតមកដល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ពេលថ្ងៃក្នុងទីក្រុង Utqiagvik ត្រូវបានកាត់បន្ថយពោលគឺមានរយៈពេលត្រឹមតែ៥ម៉ោងនិង៤២នាទីប៉ុណ្ណោះនៅថ្ងៃទី១ខែវិច្ឆិកា។

វាបានធ្លាក់ចុះយ៉ាងខ្លាំងមកត្រឹម៣៤នាទីកាលពីម្សិលមិញនៅពេលដែលព្រះអាទិត្យកាន់តែឃ្លាតឆ្ងាយទៅៗ។

យោងតាមសេវាកម្មអាកាសធាតុជាតិបានឲ្យដឹងថា នៅទីនោះ ព្រះអាទិត្យបានលិចកាលពីថ្ងៃពុធនៅម៉ោង១:៣០នាទីរសៀល (ម៉ោងក្នុងស្រុក) ជាលើកចុងក្រោយនៅឆ្នាំនេះ។

សីតុណ្ហភាពនៅទីនោះក៏បានធ្លាក់ចុះផងដែរដោយសារតែកង្វះពន្លឺព្រះអាទិត្យហើយប្រជាជនដែលរស់នៅទីនោះនឹងមិនឃើញពន្លឺថ្ងៃម្តងទៀតទេក្នុងរយៈពេលច្រើនសប្តាហ៍។

នៅពេលព្រះអាទិត្យរះម្តងទៀតនៅទីនោះ លោក Joe Biden នឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកបន្ទាប់ពីការស្បថចូលកាន់តំណែងនៅថ្ងៃទី២០ខែមករា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Sun

Click to comment

Leave a Reply

Your email address will not be published.

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម