Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់នៅ ថៃ ប៉ះពាល់ផ្ទះជាង៦ម៉ឺនខ្នង

បានផុស

នៅ

យោងតាមនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយបានឲ្យដឹងថា ទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះបានសម្លាប់មនុស្ស៣នាក់និងប៉ះពាល់ផ្ទះចំនួន៦៣,៦៧២ខ្នងនៅទូទាំងប្រទេសថៃ។

នាយកដ្ឋានបាននិយាយថា ខេត្តចំនួន៣៣បានរងផលប៉ះពាល់ដោយទឹកជំនន់ចាប់តាំងពីថ្ងៃទី៧ខែតុលាមក។ ថ្វីបើស្ថានភាពបានប្រសើរឡើងនៅ១៤ខេត្តក៏ដោយ កម្រិតទឹកជំនន់នៅក្នុងខេត្តចំនួន១៧ផ្សេងទៀតនៅតែខ្ពស់ដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួយកំពុងត្រូវបានបញ្ជូនទៅដល់គ្រួសារដែលរងផលប៉ះពាល់ហើយនាយកដ្ឋានកំពុងធ្វើការលើរបៀបបង្ហូរទឹកចេញពីតំបន់ទាំងនោះ។ ពួកគេកំពុងធ្វើការប៉ាន់ស្មានអំពីការខូចខាតដែលបង្កឡើងដោយទឹកជំនន់ហើយគ្រោងនឹងស្នើសុំជំនួយទឹកប្រាក់ពីក្រសួងហិរញ្ញវត្ថុ។

នៅខេត្ត Nakhon Ratchasima ផ្ទះចំនួន២០ខ្នងក្នុងស្រុក Phimai ត្រូវបានជន់លិចអស់រយៈពេលប្រហែលមួយសប្តាហ៍មកហើយជាមួយទឹកមានក្លិនមិនល្អ។ ម៉ាស៊ីនបូមទឹកកំពុងត្រូវបានប្រើដើម្បីបង្ហូរទឹកចូលទៅក្នុងទំនប់ប៉ុន្តែទំនប់ជិតទប់លែងជាប់ហើយ ហើយឆាប់ៗនេះនឹងត្រូវបញ្ចេញទឹកចេញវិញដើម្បីការពារទឹកជំនន់ផ្សេងទៀត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The​ Thaiger

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ ជួបជុំគ្នា ដើម្បី​ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​”​ព្រែកជីក​ហ្វូណន​តេ​ជោ​”

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរ អំពាវនាវឱ្យពលរដ្ឋទាញយកកម្មវិធីមួយនេះ ដែលអាចរាយការណ៍ពីករណីគ្រឿងញៀនដោយសម្ងាត់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ ផ្សព្វផ្សាយពីការសិក្សាជំនាញបច្ចេកទេសដល់​ពលការិនីទើបត្រឡប់ពីអារ៉ាប៊ីសាអូឌីត

កីឡា៨ ម៉ោង មុន

IOC ពិន័យអតីតសមាជិកអូឡាំពិកជាន់ខ្ពស់ Sheikh Ahmad រយៈពេល១៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

ព័ត៌មានជាតិ១៨ ម៉ោង មុន

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

ព័ត៌មានជាតិ១ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ ចង់ប្រែក្លាយ ប.ស.ស ជាស្ថាប័នឈានមុខក្នុងការបម្រើសេវា​ជូនពលរដ្ឋនៅកម្ពុជា

សន្តិសុខសង្គម២ ថ្ងៃ មុន

ឆែកឆេររថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន

Sokha Hotels

ព័ត៌មានពេញនិយម