ព័ត៌មានអន្ដរជាតិ
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលអ៊ីរ៉ង់លាឈប់ពីតំណែង ស្របពេលករណីឆ្លងកូវីដកើនឡើង
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានឲ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលអ៊ីរ៉ង់បានលាឈប់ពីតំណែងកាលពីថ្ងៃសុក្រ ចំពេលមានការកើនឡើងនូវចំនួនករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេស ។
ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ ISNA បានរាយការណ៍ថា លោក Reza Malekzadeh បានចោទប្រកាន់រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Saeed Namaki ពីការគ្រប់គ្រងមិនត្រឹមត្រូវនូវរោគរាតត្បាតកូវីដ ១៩ និងបណ្តាលឲ្យមានមនុស្សស្លាប់ និងឆ្លងជាច្រើននាក់ ។
យោងតាមក្រសួងសុខាភិបាលប្រទេសអ៊ីរ៉ង់បានបញ្ជាក់ថា កាលពីថ្ងៃសុក្រចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ មានចំនួន ៤៧៩ នាក់បន្ថែមទៀតដែលបានបង្កើនចំនួនអ្នកស្លាប់ទូទាំងប្រទេសដល់ ៤៣,៨៩៦ នាក់ ។

ទន្ទឹមនោះអ្នកនាំពាក្យក្រសួងលោក Sima Sadat Lari បាននិយាយថា មនុស្សប្រមាណ ១៣,២៦០ នាក់បានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសនេះក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយដែលជំរុញឲ្យមានករណីឆ្លងសរុបកើនដល់ទៅ ៨២៨,៣៧៧ នាក់ ។
លោក Lari បានព្រមានថា ខេត្តទាំង ៣១ របស់អ៊ីរ៉ង់ត្រូវបានប្រកាសថាជាតំបន់ក្រហមដែលមានហានិភ័យខ្ពស់នៃការឆ្លងវីរុសនេះ ។
អ៊ីរ៉ង់បានតស៊ូទប់ស្កាត់នឹងរោគរាតត្បាតកូវីដ ១៩ ចាប់តាំងពីខែកុម្ភៈ នៅពេលដែលករណីដំបូងត្រូវបានបញ្ជាក់នៅក្នុងទីក្រុង Qom ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ