បុរសដែលល្បីថាជាមហាសេដ្ឋីពីការលក់ដុំអាច៍ផ្កាយ កំពុងរស់នៅលាក់ខ្លួន – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

បុរសដែលល្បីថាជាមហាសេដ្ឋីពីការលក់ដុំអាច៍ផ្កាយ កំពុងរស់នៅលាក់ខ្លួន

Published

on

អ្នកធ្វើមឈូសជនជាតិឥណ្ឌូណេស៊ីម្នាក់ដែលក្លាយជាប្រធានបទក្ដៅលើបណ្ដាញសារព័ត៌មានពិភពលោក ក្រោយហេតុការណ៍ធ្លាក់អាចម៍ផ្កាយមួយដុំមកលើផ្ទះរបស់គាត់កំពុងរស់នៅលាក់ខ្លួន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា ដុំថ្មដែលធ្លាក់ពីអវកាសទំហំ ២.២ គីឡូក្រាមមានតម្លៃលើសពីអ្វីដែលបុរសអាយុ ៣៣ ឆ្នាំបានចំណាយក្នុងជីវិត ។

លោក Josua Hutagalung បានទទួលប្រាក់ចំនួន ២១៤ លានរូពី (ប្រហែល ១៥,០៩០ ដុល្លារអាមេរិក) សម្រាប់ដុំអាចម៍ផ្កាយដែលបានធ្លាក់ចូលក្នុងផ្ទះរបស់គាត់កាលពីថ្ងៃទី ១ ខែសីហា បន្ទាប់ពីលោកបានថតហេតុការណ៍នេះនៅក្នុងវីដេអូដែលត្រូវបានបង្ហោះចូលក្នុងគណនីហ្វេសប៊ុករបស់លោក ។

បន្ទាប់ពីការបង្ហោះវីដេអូនោះ លោក Jared Collins ជាពលរដ្ឋអាមេរិកាំងរស់នៅកោះបាលី បានធ្វើដំណើរទៅផ្ទះរបស់លោក Hutagalung នៅភូមិ Sutahan Barat ក្នុងទីក្រុង Central Tapanuli នៃខេត្ត North Sumatra នៅថ្ងៃទី ៧ ខែសីហា និងពិនិត្យមើលភាពត្រឹមត្រូវរបស់ដុំថ្មនេះ ។

លោក Hutagalung បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីនោះថា លោកបានចាត់ទុកទឹកប្រាក់ដែលលោកទទួលបានពីលោក Collins ថាជាភ័ព្វសំណាងដ៏ធំមួយ ហើយលោកបានចែកថវិកាមួយចំនួនដល់ក្រុមគ្រួសាររបស់លោកក៏ដូចជាចំណាយសម្រាប់ព្រះវិហារថ្មីមួយដែលត្រូវបានសាងសង់នៅក្នុងភូមិរបស់លោក ។

ទោះយ៉ាងណាក៏មានការចុះផ្សាយមួយចំនួនបានរាយការណ៍ថា តម្លៃពិតនៃដុំអាចម៍ផ្កាយនេះគឺជិតដល់ ២.៦ ពាន់លានរូពី (១.៧ លានដុល្លារអាមេរិក) ។ ប៉ុន្តែលោកស្រី Chairani អ្នកនាំពាក្យទីភ្នាក់ងារទំនាក់ទំនងសាធារណៈដែលលោក Hutagalung បានជួលឲ្យនិយាយជំនួសគាត់បាននិយាយថា តម្លៃនេះគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ បន្ទាប់ពីការគណនាតម្លៃនៃដុំអាចម៍ផ្កាយក្នុងមួយក្រាម ។

លោកស្រី “បច្ចុប្បន្នមិនមានតម្លៃអាចម៍ផ្កាយបែបនេះនោះទេ ហើយជាការពិតគ្មានអ្នកប្រមូលទិញនឹងចំណាយថ្លៃនេះនោះទេ ។ តម្លៃដែល Hutagalung បានទទួលគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងអ្នកទិញនៅសហរដ្ឋអាមេរិក ខណៈលោក Collins មិនមែនជាអ្នកទិញនោះទេ គាត់គ្រាន់តែជាអន្តរការីម្នាក់ដែលវាយតម្លៃភាពត្រឹមត្រូវនៃអាចម៍ផ្កាយ ហើយបានបញ្ជូនវាទៅឲ្យបុរសម្នាក់ទៀតឈ្មោះ Jay Piatek ដែលជាអ្នកចូលចិត្តប្រមូលទិញរបស់របរមកពីសហរដ្ឋអាមេរិក” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ SCMP

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម