Connect with us

ព័ត៌មានអន្ដរជាតិ

មហេសីស្តេច ឌូបៃ ធ្លាយទំនាក់ទំនងស្នេហាជាមួយអង្គរក្សខ្លួនឯង

បានផុស

នៅ

មហេសីរបស់មេដឹកនាំទីក្រុងឌូបៃបានផ្តល់ប្រាក់ចំនួន១.២លានផោនឲ្យអង្គរក្សជនជាតិអង់គ្លេសរបស់ព្រះនាងដើម្បីលាក់ការណ៍សម្ងាត់អំពីទំនាក់ទំនងស្នេហារយៈពេល២ឆ្នាំរបស់ពួកគេនិងប្រទានអំណោយប្រណីតៗដល់គាត់រួមមានទាំងនាឡិកាដៃតម្លៃ១២,០០០ផោននិងកាំភ្លើងសម័យដើមផងដែរ។

ម្ចាស់ក្សត្រី Haya ដែលជាមហេសីទី៦របស់មហាសេដ្ឋី Sheikh Mohammed Al Maktoum បានផ្តល់ឲ្យលោក Russell Flowers នូវកាដូពិសេសៗហើយលើកឡើងថា គាត់បានអមដំណើរព្រះនាងទៅគ្រប់ទីកន្លែងដែលព្រះនាងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំនាក់ទំនងរយៈពេលពីរឆ្នាំត្រូវបានលាតត្រដាងអំឡុងសវនាការនៅតុលាការជាន់ខ្ពស់ក្នុងទីក្រុងឡុងដ៍ដែលក្នុងនោះ ព្រះនាងបានឈ្នះក្តីទទួលបានការថែរក្សាបុត្រពីរអង្គ។

វាក៏បានបញ្ចប់ជីវិតអាពាហ៍ពិពាហ៍រយៈពេលបួនឆ្នាំរបស់លោក Flowers និងបានធ្វើឲ្យភរិយារបស់គាត់រងការឈឺចាប់ដោយសារតែអំពើក្បត់ផងដែរ។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀង លោក Flowers មិនអាចនិយាយអំពីពេលវេលារបស់គាត់នៅជាមួយព្រះនាងឬអ្វីដែលគាត់បានឃើញនៅពេលគាត់ធ្វើការឲ្យគ្រួសាររាជវង្សបានទេ។ លោកបានបដិសេធធ្វើអត្ថាធិប្បាយនៅពេលត្រូវបានទាក់ទងដោយ Daily Mail។

មិត្តភក្តិជិតស្និទ្ធិម្នាក់បាននិយាយថា “ក្នុងដំណើរកម្សាន្តក្រៅប្រទេស ព្រះនាងតែងតែអះអាងថា អ្នកទាំងពីរនៅបន្ទប់ជាប់គ្នា។ នៅចក្រភពអង់គ្លេស ព្រះនាងបានចេញទៅខាងក្រៅជាមួយគាត់ស្ទើរតែរាល់យប់ហើយពេលខ្លះពួកគេមិនបានត្រឡប់មកវិញរហូតដល់ព្រឹកបន្ទាប់”។

ព្រះនាងនិងលោក Flowers ដែលស្នាក់នៅក្នុងវិមានលើផ្ទៃដីទំហំ៣,០០០ហិកតារបស់ព្រះអង្គម្ចាស់ Sheikh ក្នុងតំបន់ Dalham Hall ក្បែរទីប្រជុំជន Newmarket នៃទីក្រុង Suffolk ជារឿយៗត្រូវបានគេប្រទះឃើញក្នុងកាមេរ៉ាសុវត្ថិភាពថាបានវិលត្រឡប់មកវិញបន្ទាប់ពីដាច់យប់ជាមួយគ្នា។

Daily Mail ក៏ទទួលព័ត៌មានដែរថា អង្គរក្ស៣នាក់ផ្សេងទៀតបានដឹងអំពីរឿងរ៉ាវស្នេហានេះហើយត្រូវបានផ្តល់ប្រាក់បំបិទមាត់ចំនួន១.២លានផោនក្នុងម្នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម