Connect with us

ព័ត៌មានអន្ដរជាតិ

ប្រភព៖ លោក ពូទីន មានជំងឺមហារីកហើយគ្រោងតែងតាំងកូនស្រីជាអ្នកស្នងតំណែង

បានផុស

នៅ

បុគ្គលប្រឆាំងលោក វ្លាឌីមៀរ ពូទីន ដ៏លេចធ្លោម្នាក់បានអះអាងថា ប្រធានាធិបតីរុស្ស៊ីរូបនេះមានជំងឺមហារីកនិងបានទទួលការវះកាត់កាលពីដើមឆ្នាំនេះ។

លោក Valery Solovei ដែលអះអាងថាមានប្រភពអំពីបញ្ហានេះបានលើកឡើងថា លោក ពូទីន អាយុ៦៨ឆ្នាំត្រូវបានវះកាត់កាលពីខែកុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងនេះបានកើតឡើងពីរសប្តាហ៍បន្ទាប់ពីលោក Solovei បាននិយាយជាលើកដំបូងអំពីសុខភាពរបស់បុរសខ្លាំងរូបនេះដោយបង្ហាញថា គាត់មានជំងឺ Parkinson’s។

លោក Solovei ដែលជាអតីតប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូជឿជាក់ថា លោក ពូទីន គ្រោងនឹងចុះចេញពីតំណែងនៅខែមករាដោយសារបញ្ហាសុខភាពហើយគ្រោងនឹងដាក់ឈ្មោះកូនស្រី Katerina Tikhonova ជាអ្នកស្នងតំណែងរបស់គាត់។

លោក Valery Solovei អតីតប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ

និយាយអំពីសុខភាពមិនល្អរបស់លោក ពូទីន គាត់បានលើកឡើងថា “បញ្ហាមួយគឺជំងឺផ្នែកប្រព័ន្ធសរសៃប្រសាទហើយមួយទៀតគឺបញ្ហាមហារីក”។

កូនស្រីរបស់លោក ពូទីន ឈ្មោះ Katerina Tikhonova

ទោះបីជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំងបានបដិសេធយ៉ាងដាច់អហង្ការថា មិនមានអ្វីខុសប្លែកជាមួយនឹងសុខភាពរបស់ពូទីនទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម