ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់បង្ហាញទំនុកចិត្តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរដ្ឋាភិបាលថ្មីរបស់អាមេរិក
រដ្ឋមន្រ្តីក្រសួងការបរទេសតៃវ៉ាន់បានសម្តែងនូវទំនុកចិត្តនៅថ្ងៃសៅរ៍នេះថា ការចូលរួមរបស់រដ្ឋាភិបាលជាមួយនឹងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden នឹងគាំទ្រដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដែលបានស្វែងរកជាយូរមកហើយ បន្ទាប់ពីមានកិច្ចពិភាក្សាសេដ្ឋកិច្ចកម្រិតខ្ពស់ ។
កាលពីខែមុនលោក Frank Jannuzi ដែលជាជំនួយការដ៏សំខាន់របស់លោក Biden បានសរសេរថា ទីក្រុងវ៉ាស៊ីនតោនគួរតែផ្តល់អាទិភាពដល់ការចរចាពាណិជ្ជកម្មសេរីជាមួយកោះតៃវ៉ាន់ដើម្បីលើកទឹកចិត្តដល់អ្នកដទៃទៀតរួមមានចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងជប៉ុន ឲ្យអនុវត្តតាម ។
កាលពីខែសីហាកោះតៃវ៉ាន់បានបន្ធូរបន្ថយការរឹតត្បិតលើការនាំចូលសាច់ជ្រូក និងសាច់គោរបស់សហរដ្ឋអាមេរិកដែលជាឧបសគ្គរារាំងការចរចាពាណិជ្ជកម្មសេរី ។
ថ្លែងនៅក្នុងក្រុងតៃប៉ិ បន្ទាប់ពីកិច្ចពិភាក្សាសេដ្ឋកិច្ចកោះតៃវ៉ាន់-សហរដ្ឋអាមេរិក រដ្ឋមន្រ្តីក្រសួងការបរទេសលោក Joseph Wu បានកត់សម្គាល់ពីការគាំទ្រសម្រាប់សេចក្តីសម្រេចរបស់កោះតៃវ៉ាន់ក៏ដូចជាការអំពាវនាវពីខែតុលាដោយសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកចំនួន ៥០ រូបមកពីគណបក្សទាំងពីរសម្រាប់រដ្ឋបាលរបស់ប្រធានាធិបតី Donald Trump ឲ្យចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកោះនេះ ។
លោក Wu បាននិយាយថា “ខ្ញុំគិតថាការគាំទ្រទ្វេភាគីលើវិមាន Capitol Hill នៅតែខ្លាំង ហើយខ្ញុំគិតថាការគាំទ្របែបនោះសម្រាប់តៃវ៉ាន់-សហរដ្ឋអាមេរិក នឹងបន្តចូលក្នុងរដ្ឋបាលថ្មី” ។
កិច្ចពិភាក្សាកាលពីថ្ងៃសុក្រក្រោមការឧបត្ថម្ភនៃការសន្ទនាភាពជាដៃគូរវិបុលភាពសេដ្ឋកិច្ចថ្មីមិនទាក់ទងទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលអាចធ្វើទៅបាននោះទេ ផ្ទុយទៅវិញផ្តោតលើវិស័យដែលរួមមានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់ និងបណ្តាញ 5G ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង