Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ធ្វើតេស្តមនុស្សជាង៣លាននាក់បន្ទាប់ពីមានការឆ្លងកូវីដក្នុងសហគមន៍

បានផុស

នៅ

ប្រទេសចិនកំពុងចាប់ផ្តើមធ្វើតេស្តទ្រង់ទ្រាយធំលើមនុស្ស៣លាននាក់នៅក្នុងតំបន់មួយនៃទីក្រុងភាគខាងជើង Tianjin ហើយបានធ្វើតេស្តមនុស្សចំនួន៤,០១៥នាក់ផ្សេងទៀតនៅក្នុងមន្ទីរពេទ្យមួយនៃទីក្រុង Shanghai បន្ទាប់ពីបានរកឃើញករណីឆ្លងកូវីដនៅទីនោះ។

គណៈកម្មការសុខភាពជាតិបានកត់ត្រាករណីឆ្លងក្នុងសហគមន៍ចំនួន៧ករណីនៅថ្ងៃសៅរ៍ទី២១ខែវិច្ឆិកានេះដោយក្នុងនោះមាន៥ករណីនៅទីក្រុង Tianjin និង២ករណីនៅទីក្រុង Shanghai។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃសុក្រ ទីក្រុង Tianjin បានរាយការណ៍អំពីការឆ្លងក្នុងសហគមន៍ដែលពាក់ព័ន្ធនឹងបុគ្គលបួននាក់ផ្សេងគ្នា។ ជាការឆ្លើយតប អាជ្ញាធរមូលដ្ឋានបានបិទសហគមន៍ដែលជាកន្លែងប្រជាជនរស់នៅក៏ដូចជាមន្ទីរពេទ្យនិងសាលាមត្តេយ្យផងដែរ។

យោងតាមទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់រដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងថា នៅថ្ងៃសៅរ៍នេះ អាជ្ញាធរបានចាប់ផ្តើមធ្វើតេស្តប្រជាជនទាំងអស់នៅក្នុងសង្កាត់ Binhai នៃទីក្រុង Tianjin។

ស្របពេលជាមួយគ្នានោះ អាជ្ញាធរក្នុងទីក្រុង Shanghai បានបិទមន្ទីរពេទ្យមួយបន្ទាប់ពីប្តីនិងប្រពន្ធមួយគូធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩កាលពីយប់ថ្ងៃសុក្របន្ទាប់ពីបានទៅមន្ទីរពេទ្យនោះ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ករណីវីរុសកូរ៉ូណាដែលត្រូវបានបញ្ជាក់សរុបរបស់ប្រទេសចិនមានចំនួន៨៦,៤១៤ករណី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម