Connect with us

ព័ត៌មានអន្ដរជាតិ

ថាតុបតែងភ្លើងជារូបទៀនសម្រាប់តាំងបុណ្យណូអែល តែដោយសារខ្វះលុយបែរជាធ្វើចេញរូបនេះទៅវិញ

បានផុស

នៅ

អភិបាលក្រុងមួយក្នុងប្រទេស ប៊ែលហ្សិក បានធ្វើការសុំទោសបន្ទាប់ពីមានការអះអាងថា ភ្លើងតាំងលម្អពិធីបុណ្យណូអែលរបស់គាត់មើលទៅដូចជា ប្រដាប់ភេទបុរស។

រចនាសម្ពន្ធ័ពណ៌ខៀវនិងសនេះត្រូវបានគេសន្មត់ថាតុបតែងឲ្យមើលទៅដូចជាទៀនប៉ុន្តែផ្ទុយទៅវិញអ្នកស្រុកបានចែករំលែករូបភាពតាមអ៊ីនធើណិតដោយនិយាយលេងសើចអំពីរូបរាងរបស់វា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលក្រុង Oudenburg លោក Anthony Dumarey បាននិយាយថា មានប្រតិកម្មជាច្រើនចំពោះអំពូលភ្លើងបុណ្យណូអែល។

គាត់បានប្រាប់កាសែតក្នុងស្រុក HLN ថា “ជាការពិត វាមិនមែនជាចេតនារបស់យើងទេក្នុងការដំឡើងអំពូលណូអែលដែលឲ្យប្រជាជននឹកឃើញដល់ប្រដាប់ភេទ ប៉ុន្តែយើងឃើញទៅជាបែបនេះ។ យើងបានចំណាយថវិកាមានកំណត់ដូច្នេះផ្នែកបច្ចេកទេសរបស់យើងបានរចនាទៅជាអញ្ចឹង”។

យ៉ាងហោចណាស់មានអំពូលភ្លើងចំនួន៩០កន្លែងត្រូវបានតុបតែងនៅតាមដងផ្លូវនៃទីក្រុងមាត់សមុទ្រដ៏តូចមួយនេះ។

ទីក្រុង Oudenburg មានប្រជាជនចំនួន៩,០០០នាក់ហើយមានភាពល្បីល្បាញដោយសារសារមន្ទីររ៉ូម៉ាំងរបស់ខ្លួន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Metro

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម