ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ថៃនិងសិង្ហបុរីរួមគ្នាធ្វើសមយុទ្ធស្របពេលមានភាពតានតឹងជាមួយ ចិន
កងទ័ពជើងទឹកឥណ្ឌាបានបញ្ជាក់ថា ខ្លួនកំពុងចូលរួមក្នុងសមយុទ្ធកងនាវាចរត្រីភាគីរយៈពេល២ថ្ងៃដែលចាប់ផ្តើមនៅសមុទ្រ Andaman កាលពីថ្ងៃអាទិត្យម្សិលមិញនេះចំពេលមានភាពតានតឹងព្រំដែនកាន់តែខ្លាំងជាមួយប្រទេសចិន។
សមយុទ្ធដែនសមុទ្ររយៈពេល២ថ្ងៃដែលមានឈ្មោះថា SITMEX-20 នេះបានធ្វើឡើងដោយកងទ័ពជើងទឹកឥណ្ឌា សិង្ហបុរីនិងថៃដែលនឹងចូលរួមនៅក្នុងលំហាត់ជាច្រើនរួមមានការធ្វើសមយុទ្ធកងនាវាចរ សមយុទ្ធនាវាចម្បាំងលើផ្ទៃទឹកនិងការបាញ់អាវុធផងដែរ។
សមយុទ្ធដែនសមុទ្រនេះបានកើតឡើងចំពេលដែលប្រទេសឥណ្ឌានិងចិនកំពុងមានភាពតានតឹងព្រំដែនដ៏អាក្រក់បំផុតក្នុងរយៈពេលបួនទសវត្សរ៍ចុងក្រោយ។
កងទ័ពជើងទឹកឥណ្ឌាបានអះអាងថា “SITMEX ត្រូវបានធ្វើឡើងដើម្បីពង្រីកអន្តរប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំង៣។ វាក៏មានគោលបំណងបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកហើយលើកកម្ពស់ការយល់ដឹងនិងនីតិវិធីរួមគ្នាឆ្ពោះទៅរកការពង្រឹងសន្តិសុខដែនសមុទ្រទាំងមូលនៅក្នុងតំបន់ផងដែរ”។
នាវាកងទ័ពជើងទឹកឥណ្ឌារួមទាំង Kamorta និង Karmuk ផងដែរកំពុងចូលរួមក្នុងសមយុទ្ធនេះចំណែកឯកងទ័ពជើងទឹកសិង្ហបុរីត្រូវបានតំណាងដោយនាវាចម្បាំងថ្នាក់ Formidable ឈ្មោះ Intrepid និងនាវាថ្នាក់ Endurance ឈ្មោះ Endeavour ចំណែកប្រទេសថៃត្រូវបានតំណាងដោយនាវាថ្នាក់ Chao Phraya ឈ្មោះ Kraburi។
សមយុទ្ធ SITMEX លើកដំបូងដែលរៀបចំឡើងដោយកងទ័ពជើងទឹកឥណ្ឌាត្រូវបានធ្វើឡើងនៅឯទីក្រុង Port Blair ក្នុងខែកញ្ញាឆ្នាំ២០១៩ប៉ុន្តែនៅឆ្នាំនេះ សមយុទ្ធនេះត្រូវបានគេធ្វើដោយមិនមានការទាក់ទងពោលគឺធ្វើតែនៅសមុទ្រប៉ុណ្ណោះដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu
ចុចអាន៖ ឥណ្ឌាចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹកចំពេលមានភាពតានតឹងជាមួយចិន
ចុចអាន៖ ឥណ្ឌា អាមេរិក ជប៉ុន និងអូស្ត្រាលីចាប់ផ្តើមធ្វើសមយុទ្ធកងនាវាចរទ្រង់ទ្រាយធំរួមគ្នា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ