Connect with us

ព័ត៌មានអន្ដរជាតិ

គប់គ្រាប់បែកសាំងដាក់អ្នកជិតខាងព្រោះខឹងច្រៀងខារ៉ាអូខេឮៗពេក (មានវីដេអូ)

បានផុស

នៅ

កាលពីថ្ងៃចុងសប្តាហ៍ បុរសម្នាក់ក្នុងទីក្រុងហាណូយត្រូវបានគេថតជាប់ គប់គ្រាប់បែកសាំងជាច្រើនដបដាក់ផ្ទះអ្នកជិតខាងរបស់គាត់ព្រោះតែអ្នកជិតខាងច្រៀងខារ៉ាអូខេឮៗពេក។

ហេតុការណ៍នេះបានកើតឡើងនៅក្បែរបឹង Trieu Khuc ក្នុងឃុំ Tan Tri ស្រុក Thanh Tri នាម៉ោងប្រហែល១១:៣០នាទីយប់ថ្ងៃសោរ៍។

សាក្សីឃើញផ្ទាល់ភ្នែកបាននិយាយថា ដំបូងពួកគេបានឮការផ្ទុះមួយមុនពេលឃើញបុរសម្នាក់គប់គ្រាប់បែកសាំងពីជាន់ទី៣នៃផ្ទះរបស់គាត់ទៅទីធ្លាផ្ទះអ្នកជិតខាងរបស់គាត់។

គ្រាប់បែកបានផ្ទុះនិងបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះដែលធ្វើឲ្យប៉ះពាល់ដល់ផ្ទះនៅក្បែរៗនិងខ្សែភ្លើង។ បន្ទាប់មក បុរសរូបនោះបានចាក់សោរទ្វារផ្ទះរបស់គាត់។

កាសែត Thanh Nien បានរាយការណ៍ថា មនុស្សមួយចំនួនបានរងរបួសរលាកស្រាលបន្ទាប់ពីឧប្បត្តិហេតុនេះ។ កាសែតនេះបានដកស្រង់សម្តីមន្ត្រីប៉ូលិសម្នាក់ដែលនិយាយថា បុរសម្នាក់នោះមានអាយុ៦១ឆ្នាំហើយមិនមានជំងឺផ្លូវចិត្តទេ។ គាត់តែងតែផឹកស្រាហើយឧស្សាហ៍មានអារម្មណ៍ធុញទ្រាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរូបនោះបានពន្យល់បន្ថែមថា ឧប្បត្តិហេតុនេះអាចកើតចេញពីសំឡេងខារ៉ាអូខេរំខានឮៗរបស់អ្នកជិតខាងគាត់។

គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារតែរលាកដៃធ្ងន់ធ្ងរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre News

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម