Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដ ១៩ ធ្វើ​ឲ្យ​ជីវិត​ក្នុងទីក្រុង​ស៊ីវិល័យ​ជាច្រើ​នប្រែប្រួលខ្លាំង​មិន​ធ្លាប់​មាន

បានផុស

នៅ

ជំងឺរាតត្បាត​កូវីដ ១៩ បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ខ្លាំង​ទៅ​លើ​បណ្តា​ទីក្រុងថ្លៃ​បំផុត​សម្រាប់​រស់នៅ នាំ​ឲ្យ​ ហុងកុង ប៉ារីស និង​ហ្សូរីច ឈរ​នៅ​លេខ​មួយ​ស្ទួន ក្លាយ​ជា​ទីក្រុងថ្លៃ​បំផុត​លើ​លោក សម្រាប់ការ​ចំណាយ​ដើម្បី​ជីវភាព​រស់នៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​វាយ​តម្លៃ​ការ​ចំណាយ​សម្រាប់​ការ​រស់នៅប្រចាំ​ឆ្នាំ ហៅកាត់ WCOL របស់អង្គភាព​ស៊ើប​អង្កេត​សេដ្ឋកិច្ច​ពិភពលោក Economist Intelligence Unit ឬ EIU បាន​បញ្ហា​កាល​ពី​សប្តាហ៍​មុន​ថា ប្រទេស​សិង្ហបុរី​ ទីក្រុង​អូសាកា របស់​ជប៉ុន ដែល​ធ្លាប់​ឈរ​នៅ​លេខ​រៀង​ទី១ កាល​ពីឆ្នាំ ២០១៩ ធ្លាក់​ចុះ​តំណែង​របស់​ខ្លួន មក​ត្រឹម​លេខរៀងទី៤ និង​ទី៥ សម្រាប់​ឆ្នាំ២០២០។

WCOL បាន​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​លើ​ទីក្រុង​សរុប ១៣៣ ជុំ​វិញ​ពិភពលោក ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​រាតត្បាត​កូវីដ ១៩ មក។

ទីក្រុងហ្សូរីច របស់ហូឡង់ និង​ប៉ារីស​ របស់​បារាំង បាន​ហក់​ពី​លេខ​រៀង​ទី៤ កាល​ពី​ឆ្នាំ​ទៅ មក​ឈរ​លេខ​មួយស្ទួននៅ​ឆ្នាំ​នេះ ជាមួយ​ហុងកុង ដែល​អាច​រក្សា​តំណែង​ជាទីក្រុង​ថ្លៃ​បំផុត​សម្រាប់​រស់នៅ ខណៈការធ្លាក់​ចុះ​របស់​សិង្ហបុរី និង​អូសាកា ត្រូវ​អ្នក​ជំនាញ​អះអាង គឺ​ដោយ​សារ​វិបត្តិជំងឺកូវីដ ១៩។

លោក Upasana Dutt ប្រធាន WCOL បាន​និយាយថា ឆ្នាំ២០២០ ច្បាស់​ណាស់ ជាឆ្នាំ​មិន​ធម្មតា បើ​ធៀប​ទៅ​និង​ឆ្នាំមុនៗ។ លោកថា “ជំងឺរាតត្បាត​កូវីដ ១៩ បាន​ប៉ះពាល់​ខ្លាំង​ទៅ​លើ​ទម្លាប់​ចំណាយ​ប្រចាំ​ថ្ងៃ​របស់មនុស្ស​ជុំវិញ​ពិភពលោក ខណៈ​តម្លៃ​ទំនិញចាំបាច់​ជាច្រើនបាន​ធ្លាក់​ចុះ ដោយ​សារ​តែ​បាច់​បង់​តម្រូវ​ការ​ពីអតិថិជន។

ក្នុង​នោះ​ ការ​ធ្លាក់​ចុះ​មក​នៅលេខ​រៀងទី៤ របស់ប្រទេស​សិង្ហបុរី គឺ​ដោយ​សារ​ពលរដ្ឋ​បរទេស បាន​ចាកចេញ​ពីទីក្រុង​នេះ ដើម្បី​គេច​ពី​ជំងឺកូវីដ ១៩ នាំ​ឲ្យ​តម្រូវ​ការទំនិញ​ និង​តម្លៃ​ធ្លាក់​ចុះ​ទៅតាម​នោះ​ដូចគ្នា ខណៈប៉ុន្មាន​ឆ្នាំ​មុន សិង្ហបុរី ជាប្រទេស​ថ្លៃ​បំផុត​លើ​លោកជាច្រើន​ឆ្នាំ​ជាប់​គ្នា៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Business Insider

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម