អង់គ្លេសអាចនឹងប្រើប្រាស់វ៉ាក់សាំងកូវីដ ១៩ នៅសប្តាហ៍នេះ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

អង់គ្លេសអាចនឹងប្រើប្រាស់វ៉ាក់សាំងកូវីដ ១៩ នៅសប្តាហ៍នេះ

Published

on

សារព័ត៌មាន Telegraph បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ថា ចក្រភពអង់គ្លេសអាចផ្តល់ការយល់ព្រមលើបទប្បញ្ញត្តិចំពោះវ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech នៅសប្តាហ៍នេះ ទោះជាសហរដ្ឋអាមេរិកមិនទាន់អនុញ្ញាតក៏ដោយ ។

ដោយដកស្រង់ប្រភពរដ្ឋាភិបាលបាននិយាយថា និយតករអង់គ្លេសត្រៀមនឹងវាយតម្លៃវ៉ាក់សាំងជាផ្លូវការដែលផលិតដោយក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ហើយសេវាសុខភាពជាតិ (NHS) ត្រូវបានគេប្រាប់ឲ្យត្រៀមខ្លួនប្រើប្រាស់វានៅថ្ងៃទី ១ ខែធ្នូ ។

ទន្ទឹមនោះរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងជួបគ្នានៅថ្ងៃទី ១០ ខែធ្នូ ដើម្បីពិភាក្សាថាតើត្រូវអនុញ្ញាតិឲ្យចាក់វ៉ាក់សាំងនេះឬក៏អត់ ខណៈក្រសួងសុខាភិបាលចក្រភពអង់គ្លេសមិនបានធ្វើអត្ថាធិប្បាយនោះទេកាលពីថ្ងៃអាទិត្យថាតើពេលណាត្រូវចាក់វ៉ាក់សាំងដំបូង ។

អ្នកនាំពាក្យម្នាក់បាននិយាយថា ដំណើរការអនុញ្ញាតិដោយភ្នាក់ងារវេជ្ជសាស្ត្រឱសថ និងផលិតផលសុខភាព (MHRA) គឺឯករាជ្យពីរដ្ឋាភិបាល ហើយនឹងចំណាយពេលពិនិត្យឡើងវិញនូវទិន្នន័យចុងក្រោយពីក្រុមហ៊ុន Pfizer ។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា “ផែនការដ៏ច្រើនសន្ធឹកសន្ធាប់បានកើតឡើងដើម្បីធានាថាសេវាកម្មសុខភាពរបស់យើងបានត្រៀមរួចរាល់ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។

អង់គ្លេសបានស្នើសុំជាផ្លូវការនូវនិយតករវេជ្ជសាស្ត្ររបស់ MHRA កាលពីសប្តាហ៍មុនដើម្បីវាយតម្លៃភាពសមស្របនៃវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានបញ្ជាទិញវ៉ាក់សាំងនេះចំនួន ៤០ លានដូស ហើយរំពឹងថានឹងទទួលបានចំនួន ១០ លានដូសដើម្បីការពារមនុស្ស ៥ លាននាក់នៅដំណាច់ឆ្នាំនេះ ប្រសិនបើនិយតករយល់ព្រម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ អង់គ្លេសប្រកាសដំណឹងល្អអំពីវ៉ាក់សាំងកូវីដ

ចុចអាន ៖ អង់គ្លេសធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធក្នុងទំហំធំបំផុតចាប់តាំងពីសង្គ្រាមត្រជាក់

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម