Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត លោក ត្រាំ យល់ព្រមឲ្យមានការផ្ទេរអំណាចទៅលោក បៃដិន

បានផុស

នៅ

នៅទីបំផុត លោក ដូណាល់ ត្រាំ បានសម្រេចថា ការផ្ទេរអំណាចជាផ្លូវការអាចចាប់ផ្តើមបានសម្រាប់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន ដើម្បីចូលកាន់តំណែង។

លោកប្រធានាធិបតីបាននិយាយថា លោកកំពុងផ្តល់អនុសាសន៍ដល់ទីភ្នាក់ងារសហព័ន្ធសំខាន់មួយក្នុងការធ្វើអ្វីដែលត្រូវធ្វើ ថ្វីបើលោកប្តេជ្ញាថានឹងបន្តប្រឆាំងនឹងលទ្ធផលក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលសេវាកម្មទូទៅ (GSA) បាននិយាយថា ខ្លួនទទួលស្គាល់ថា លោក បៃដិន គឺជាអ្នកឈ្នះយ៉ាងជាក់ស្តែង។

មុននេះ ជ័យជម្នះរបស់លោក បៃដិន នៅរដ្ឋ Michigan ត្រូវបានបញ្ជាក់ជាផ្លូវការដែលវាជាបរាជ័យដ៏ធំមួយទៀតចំពោះលោក ត្រាំ។

លោក បៃដិន ត្រូវបានគេព្យាករថានឹងឈ្នះរដ្ឋនេះជាមួយសំឡេងគាំទ្រជាង១៥ម៉ឺនសំឡេង។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកច្បាប់របស់លោក ត្រាំ បាននិយាយថា ពួកគេនឹងនៅតែប្រឆាំងនឹងលទ្ធផលរបស់រដ្ឋ Michigan។

ប៉ុន្តែពេលវេលាជិតអស់ហើយ។ នៅថ្ងៃទី១៤ខែធ្នូ ជ័យជម្នះរបស់លោក បៃដិន នឹងត្រូវបានអនុម័តដោយតំណាងអ្នកបោះឆ្នោតសហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម