ព័ត៌មានអន្ដរជាតិ
ពូអ្នករកស៊ីកប់ខ្មោច ក្មួយអ្នករំលោភសាកសព
ក្មួយប្រុសរបស់អ្នកកប់ខ្មោចម្នាក់ត្រូវបានប៉ូលិសក្រុង ដាកា ចាប់ខ្លួនពីបទសង្ស័យរួមភេទជាមួយសាកសពស្ត្រីជាច្រើននាក់នៅឯកន្លែងបញ្ចុះសពមួយក្នុងប្រទេសបង់ក្លាដែស។
លោក Munna Vhakta អាយុ២០ឆ្នាំត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តទង្វើដ៏គួរឲ្យស្អប់ខ្ពើនេះរយៈពេលជាងមួយឆ្នាំខណៈពេលកំពុងធ្វើការជាជំនួយការរបស់ពូ។
គាត់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីការធ្វើតេស្ត DNA ដែលគេយកចេញពីសាកសពនៅឯទីបញ្ចុះសពមន្ទីរពេទ្យ Shaheed Suhrawardy Medical College ក្នុងរដ្ឋធានី បង់ក្លាដែស។
របាយការណ៍បាននិយាយថា បុគ្គលិកកន្លែងបញ្ចុះសពរូបនេះកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទរួមភេទជាមួយសាកសពបន្ទាប់ពីមានការផ្តល់ព័ត៌មានដល់ប៉ូលិសនៅក្នុងប្រទេសឥណ្ឌា។
គាត់ត្រូវបានគេបង្ហាញឈ្មោះថាជាក្មួយប្រុសរបស់អ្នកកប់ខ្មោចមន្ទីរពេទ្យលោក Jatan Kumar ដែលបានធ្វើការជាជំនួយការរបស់គាត់អស់រយៈពេល២ឆ្នាំ។
ជំនួយការស្នងការប៉ូលិស CID លោក Jisan Ul Haque បានប្រាប់កាសែត New Age ថា គាត់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទឧក្រិដ្ឋកម្មដែលបានកើតឡើងចាប់ពីខែមីនាឆ្នាំ២០១៩ដល់ខែសីហាឆ្នាំនេះ។
លោកបានបន្ថែមទៀតថា ការរួមភេទជាមួយសាកសពគឺជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរនិងគួរឲ្យស្អប់ខ្ពើមបំផុត។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសមិនបានបញ្ជាក់អំពីចំនួនសាកសពដែលគាត់រំលោភទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ រួមភេទជាមួយអនីតិជនដប់ប្រាំថ្ងៃក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ