ព័ត៌មានអន្ដរជាតិ
ដាច់ខ្លួនមួយកំណាត់ក្រោមដោយសារគ្រោះថ្នាក់ចរាចរណ៍តែមិនស្លាប់
ក្មេងជំទង់ម្នាក់ត្រូវបាត់បង់ដងខ្លួនខាងក្រោមពាក់កណ្តាលបន្ទាប់ពីគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ។
Loren Schauers កំពុងបើកឡានដឹកទំនិញឆ្លងកាត់ស្ពានមួយនៅពេលគាត់រេចង្កូតធ្លាក់ចុះកម្ពស់១៥ម៉ែត្រហើយត្រូវបានខ្ទប់ទៅដីក្រោមរថយន្តទម្ងន់៤តោន។
យុវជនអាយុ១៩ឆ្នាំរូបនេះបានរំលឹកនៅពេលគាត់ដឹងខ្លួនហើយមើលទៅក្រោមដោយឃើញដៃស្តាំរបស់គាត់ត្រូវដាច់ហើយអ្វីៗនៅខាងក្រោមត្រគាករបស់គាត់ត្រូវបានបំផ្លាញទាំងស្រុង។
កម្មករវ័យក្មេងរូបនេះបានធ្វើការសម្រេចចិត្តដោយក្លាហាន អនុញ្ញាតឲ្យក្រុមពេទ្យធ្វើការវះកាត់ កាត់អ្វីៗនៅខាងក្រោមចង្កេះរបស់គាត់ចេញទាំងអស់ដើម្បីសង្គ្រោះជីវិតរបស់គាត់។
គ្រូពេទ្យបានប្រាប់មិត្តស្រីរបស់គាត់ឈ្មោះ Sabia Reiche អាយុ២១ឆ្នាំថា គាត់ប្រហែលមិនអាចរស់បានទេហើយនាងបាននិយាយលាគាត់ចំនួន៦ដងមកហើយដោយខ្លាច នាងគ្មានឱកាសនិយាយតទៅទៀតបាននៅថ្ងៃក្រោយ។
ប៉ុន្តែអព្ភូតហេតុបានកើតឡើង។
អ្នកទាំងពីរបានរស់នៅជាមួយគ្នាអស់រយៈពេល១៨ខែនៅពេលគ្រោះថ្នាក់កើតឡើងប៉ុន្តែបាននិយាយថា គ្រោះថ្នាក់នេះបាននាំឲ្យពួកគេកាន់តែជិតស្និទ្ធជាមួយគ្នាហើយពួកគេបានភ្ជាប់ពាក្យនៅឆ្នាំនេះ។
Loren មកពីទីក្រុង Great Falls រដ្ឋ Montana បាននិយាយថា “វាមិនមែនជាការលំបាកទេក្នុងការសម្រេចចិត្តកាត់រាងកាយរបស់ខ្ញុំពាក់កណ្តាលចេញតែវាជាជម្រើសនៃការរស់ឬស្លាប់”។
Loren កំពុងធ្វើការជាកម្មករនៅការដ្ឋានសំណង់មួយក្នុងកំឡុងពេលការងារជួសជុលស្ពាននៅខែកញ្ញាឆ្នាំ ២០១៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Sun
ចុចអាន៖ មន្ត្រីសាលាខេត្ត បើកម៉ូតូបុករថយន្តដឹកស្រូវចតចោល រងរបួសធ្ងន់
ចុចអាន៖ បើកលឿនមិនប្រយ័ត្នជ្រុលចង្កូតបុកហ៉ីយ៉ាន់ដាយខូចខាតយ៉ាងដំណំ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត