Connect with us

ព័ត៌មានអន្ដរជាតិ

ចិនជោគជ័យ​ក្នុង​ការ​បង្ហោះ​រ៉ុកកែតបញ្ជូន​យាន​អវកាសធំបំផុតទៅ​បំពេញ​បេសកកម្ម​នៅឋាន​ព្រះ​ច័ន្ទ (មានវីដេអូ)

បានផុស

នៅ

រ៉ុក​កែត​បញ្ជូន​យានអវកាសធំបំផុត​របស់​ចិន បាន​ហោះ​ចេញពី​ផែន​ដី​បាន​ដោយជោគជ័យ កាល​ពី​ព្រឹក​ថ្ងៃអង្គារ៍​នេះ សម្រាប់​បេសកកម្មស្រាវជ្រាវ​នៅ​ភព​ព្រះច័ន្ទ ដើម្បី​ប្រមូល​គំរូ​ដី ថ្មធ្វើ​ការ​ពិសោធន៍​នៅ​ភព​ផែន​ដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បញ្ជូន​យានអវកាស​ធំបំផុតទៅ​កាន់​ភព​ព្រះច័ន្ទ គឺ​ជាមហិច្ឆិតាស្រាវជ្រាវ​ទីអវកាស​ដ៏​ធំ​របស់​ប្រទេស​ចិន ចាប់​តាំង​ពី​បណ្តា​ប្រទេស​ជាច្រើន ធ្លាប់​បាន​ទៅ​ដល់​ភព​ព្រះ​ច័ន្ទ និង​ប្រមូល​ដី ថ្ម និង​ផ្ទៃគំរូផ្សេង​ទៀត​សម្រាប់​ការ​ពិសោធន៍​បែប​វិទ្យាសាស្ត្រ។

រ៉ុក​កែត​បញ្ជូន​យានអវកាសឈ្មោះ The Long March-5 ត្រូវ​ចាត់​ទុក​ជា​រ៉ុកកែត​បញ្ជូន​យានអវកាស​ធំបំផុត​ក្នុង​ប្រវត្តិសាស្ត្រចិន ត្រូវ​គេ​បង្ហោះ​នៅ​ម៉ោង ៤៖៣០នាទីព្រឹក (ម៉ោងនៅ​ប្រទេស​ចិន) ចេញ​ពី​មជ្ឈមណ្ឌល​បង្ហោះ​យានអវកាស Wenchang ភាគ​ខេត្តត្បូងកោះហៃណាន ដើម្បី​បញ្ជូន​យាន Chang’e-5 ទៅ​កាន់​គន្លង​តារាវិថី។   

រដ្ឋបាល​ទីអវកាស​ជាតិ​ចិន CNSA បាន​ចាត់​ទុកការ​បញ្ជូន​យាន Chang’e-5 ទទួល​បាន​ជោគជ័យ ដោយ​អះអាងគ្រាប់​រ៉ុកកែត Long March-5 ប្រើពេល ៣៧នាទី ទើប​ផ្តាច់​ខ្លួន​ចេញ​ពី​យាន Chang’e-5 ក្រោយ​ទៅ​ដល់​គន្លង​តារាវិថី។

 

ក្នុង​យាន Chang’e-5 គឺ​មាន​មនុស្ស​យន្ត និង​គ្រឿងចក្រទំនើបមួយ​ចំនួនដើម្បី​បំពេញ​បេសកកម្មប្រមូល​ធនធានរ៉ែ ជួយ​ឲ្យ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សិក្សា​បន្ថែម​ពី​ដើមកំណើត និង​ធាតុផ្សំ​ជួប​បង្កើត​ភព​ព្រះ​ច័ន្ទ​ឡើង។

បេសកកម្ម​នេះ​ដែរ ក៏​ជា​បេសកកម្ម​ថ្មី​បំផុត​មួយ​សម្រាប់​ស្ទាប់ស្ទង់​សមត្ថភាព​ភ្នាក់​ងារ​អវកាស​ចិន សម្រាប់​ការ​ពិសោធន៍​ពី​ទីអវកាស ដែលជា​បេសកកម្ម​ពិបាក និង​ស៊ាំញ៉ាំបំផុត​មួយ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ SCMP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម