Connect with us

ព័ត៌មានអន្ដរជាតិ

Lun យានចម្បាំងដ៏អស្ចារ្យរបស់​សូវៀត ធ្លាប់មាន​រហ័សនាមបិសាចកំណាចនៅសមុទ្រ Caspian (មានវីដេអូ)

បានផុស

នៅ

បច្ចុប្បន្ន​នេះ បើ​ទោះ​ជាពិភពលោក​មាន​ការ​វិវត្តខ្លាំង​ប៉ុណ្ណា​ក៏ដោយ ប៉ុន្តែ​អ្វី​ទាំង​អស់​គឺ​កើត​ឡើង​ទៅបាន​ដោយ​សារប្រវត្តិសាស្ត្រ និង​ការ​បន្សល់​ទុក​របស់​បុព្វបុរស​មួយ​ជំនាន់ទៅមួយជំនាន់។ ជាក់​ស្តែង​ការ​អភិវឌ្ឍន៍​លើ​វិស័យ​សព្វា​វុធ​បច្ចុប្បន្ន ក៏​ពឹង​ផ្អែកមួយ​ផ្នែក​ធំ​ទៅ​លើ​វិទ្យាសាស្ត្រការ​ពីអតីតកាល​ដូច​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃនេះកម្ពុជា​ថ្មី ចង់លើក​ឡើង​ពី​យាន​ចម្បាំង​ដ៏​អស្ចារ្យ​មួយ​របស់​សហភាព​សូវៀត ដែល​យើង​ភាគ​ច្រើន​មិន​ធ្លាប់​បាន​ស្គាល់ វាមាន​ឈ្មោះថា Lun-class Ekranoplan ឬ Lun ដែល​គេ​ឲ្យរហ័សនាម Caspian Sea Monster។

Lun ជាយានចម្បាំង​កូនកាត់​ផលិត​ដោយ​សូវៀត ជាសណ្ឋាន​មួយ​ផ្នែក​ធំជាយន្តហោះចម្បាំង និង​មួយផ្នែក​ទៀត​ជា​នាវាចម្បាំង ដែល​ត្រូវ​បាន​សូវៀត ដាក់​ប្រើប្រាស់​ក្នុង​មូល​ដ្ឋាន​ទ័ពជើង​ទឹក Kaspiysk ចម្ងាយ​ប្រមាណ ១០០គីឡូម៉ែត្រពីទីក្រុងបុរាណ Derbent ក្នុង​ទឹក​ដី​រុស្ស៊ី​បច្ចុប្បន្ន។

Lun មាន​ទម្ងន់សរុប ៣៨០តោន បំពាក់​ម៉ាស៊ីន​ធំបំពាក់​លើ​ស្លាបរបស់​ដល់​ទៅ ៨ អាច​ហោះ​បាន​ទាំង​លើ​អាកាស (កម្ពស់​ត្រឹម ២,៥ម៉ែត្រ) និង​ផ្ទៃ​ទឹក​ក្នុង​ល្បឿនដល់​ទៅ ៥៥០ គីឡូម៉ែត្រ/ម៉ោង។ អ្វី​កាន់​តែ​អស្ចារ្យ ទោះ​ជា​អាកាស​ធាតុ​កំពុង​ព្យុះ​ភ្លៀង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​យានចម្បាំង​នេះ អាច​មាន​លទ្ធភាព​ហោះ​បាន​ដដែល ហើយ​ត្រូវ​គេ​ច្នៃ​ដើម្បី​ចូល​រួម​បេសកកម្ម​លើ​ផ្ទៃ​ដី។

សម្រាប់​បច្ចេកវិទ្យាសព្វាវុធ​វិញ Lun-class Ekranoplan ត្រូវ​គេបំពាក់ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុកកែនៅ​ខាង​លើ អាច​មាន​លទ្ធភាព​តតាំង​ជាមួយនាវា​ចម្បាំង​បាន​យ៉ាង​ងាយ។

Lun-class Ekranoplan ជាយាន​ចម្បាំង​កូនកាត់​ទំនើប​បំផុត និង​មាន​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ​លើ​លោក ខណៈ​យាន​ប្រភេទ​នេះ​ផ្សេង​ទៀត ត្រូវ​បាន​ច្នៃ​ត្រឹម​ជា​យាន​សង្គ្រោះ​ប៉ុណ្ណោះ។

 Lun ត្រូវ​គេ​ដាក់​ឲ្យ​ចូល​រួម​ប្រតិបត្តិការ​ក្នុង​សង្គ្រាម​ជើង​ទឹក​សម័យ​សូវៀត អំឡុង​ឆ្នាំ ១៩៨៧ ប៉ុន្តែ​ត្រូវ​គេ​បោះបង់​ចោល​អំឡុង​ទសវត្សរ៍​ឆ្នាំ៩០ ពោល​ក្រោយ​សហភាពសូវៀតត្រូវ​គេ​រំលាយ។

យ៉ាង​ណា បច្ចុប្បន្ននេះ Lun ជា​វត្ថុបុរាណ​ដ៏​មាន​តម្លៃ​បំផុតសម្រាប់ពលរដ្ឋនៅ​ទីក្រុងបុរាណ Derbent ដោយ​សារ​វា​នឹង​ក្លាយ​ជាសារមន្ទីរ​សង្គ្រាម​ដ៏​អស្ចារ្យ​នៅ​លើ​ឆ្នេរ​សមុទ្រ Caspian ដោយ​គ្រោង​ចាប់​ផ្តើម​កែលម្អ​ចាប់​ពី​ឆ្នាំ ២០២០ នេះតទៅ ក្រោយ​គម្រោង​របស់​អង្គការយូនីស្កូ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ CNN  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម