Connect with us

ព័ត៌មានអន្ដរជាតិ

ទោះកូវីដកំពុងខ្លាំង សហរដ្ឋអាមេរិកត្រៀមកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក ឆាប់ៗនេះ

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃអង្គារទី២៤ខែវិច្ឆិកាថា មជ្ឍមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិកអាចនឹងកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក។

នាពេលបច្ចុប្បន្ននេះ អាជ្ញាធរសុខាភិបាលបានផ្តល់អនុសាសន៍ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណាប៉ុន្តែមន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា មានភ័ស្តុតាងដែលថារយៈពេលនេះអាចធ្វើឲ្យខ្លីបានប្រសិនបើអ្នកជំងឺត្រូវបានគេធ្វើតេស្តរកវីរុសក្នុងអំឡុងពេលនៃការធ្វើចត្តាឡីស័ក។

មន្ត្រីសុខាភិបាលកំពូលរបស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា “ខ្ញុំសូមបញ្ជាក់ថា យើងកំពុងពិនិត្យមើលភ័ស្តុតាងជាប្រចាំហើយយើងកំពុងចាប់ផ្តើមបង្ហាញភ័ស្តុតាងថា ការធ្វើចត្តាឡីស័កកាន់តែឆាប់ដែលបំពេញបង្រ្គប់ដោយការធ្វើតេស្តអាចត្រូវបានកាត់បន្ថយពី១៤ថ្ងៃមកកាន់រយៈពេលមួយដែលខ្លីជាងនេះ”។

លោកបានបន្ថែមថា ការសម្រេចផ្លាស់ប្តូរគោលការណ៍ណែនាំនេះមិនមែនជាទីបញ្ចប់ទេហើយក្រុមអ្នកជំនាញនៅតែកំពុងពិនិត្យទិន្នន័យឡើងវិញដើម្បីធ្វើឲ្យប្រាកដថា ការផ្លាស់ប្តូរបែបនេះនឹងមិនធ្វើឲ្យមនុស្សមានគ្រោះថ្នាក់ឡើយ។

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានរងការរិះគន់ពីក្រុមអ្នកជំនាញនិងមន្រ្តីសុខភាពសាធារណៈចំពោះភាពយឺតយ៉ាវក្នុងការបង្កើនការធ្វើតេស្តរកជំងឺកូវីដ១៩។

យោងតាមរបាយការណ៍របស់ Reuters បានឲ្យដឹងថា ករណីឆ្លងវីរុសថ្មីនៅសហរដ្ឋអាមេរិកមានអត្រាជាមធ្យមមានជិត១៧២,០០០នាក់ក្នុងមួយថ្ងៃហើយមានចំនួនលើស១០០,០០០នាក់ចាប់តាំងពីដើមខែវិច្ឆិកាមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួនអ្នកស្លាប់សរុបរបស់សហរដ្ឋអាមេរិកដោយសារជំងឺកូវីដ១៩បានឈានដល់ជិត២៥៩,០០០នាក់គិតត្រឹមថ្ងៃអង្គារខណៈករណីឆ្លងជាង១២.៥លានករណីត្រូវបានកត់ត្រា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ៣៥ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៥៣ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៥៨ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម