Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេសកុម្ម៉ង់ទិញនាវាស៊ើបការណ៍ទំនើបបំផុតលើលោកទុកប្រយុទ្ធជាមួយនាវាមុជទឹករុស្ស៊ីដែលលាក់ខ្លួនក្នុងសមុទ្រ

បានផុស

នៅ

ប្រមុខការពារជាតិអង់គ្លេសបានកុម្ម៉ង់ទិញនាវាស៊ើបការណ៍សម្ងាត់កំពូលថ្មីចំនួន២គ្រឿងដើម្បីប្រយុទ្ធប្រឆាំងនឹងនាវាមុជទឹករបស់រុស្ស៊ី។

នាវាស៊ើបការណ៍ជំនាញទាំងនេះនឹងប្រតិបត្តិការជាមួយនាវាដឹកយន្តហោះថ្មីៗហើយពិនិត្យមើលដើម្បីធានាថា នាវាមុជទឹករបស់វិមានក្រឹមឡាំងឬក៏របស់ទីក្រុងប៉េកាំងមិនអាចលាក់ខ្លួននៅក្នុងសមុទ្រនិងតាមដាននាវារបស់អង់គ្លេសបានទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយករដ្ឋមន្រ្តី Boris Johnson បាននិយាយអំពីការកុម្ម៉ង់ទិញនេះនៅពេលដែលលោកប្រកាសអំពីការចំណាយកាន់តែធំលើកងទ័ពជើងទឹកកាលពីសប្តាហ៍មុន។

នាវាមានតម្លៃរាប់លានផោនគឺត្រូវការជាចាំបាច់ដើម្បីទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីនាវាមុជទឹកនុយក្លេអ៊ែររបស់រុស្ស៊ីដែលកំពុងត្រូវបានគេប្រទះឃើញកាន់តែញឹកញាប់នៅក្នុងដែនទឹកចក្រភពអង់គ្លេស។

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson

ដោយហៅវាថាជានាវាស្រាវជ្រាវពហុតួនាទី នាវាថ្មីទាំងនេះអាចតាមដាននិងចាប់សញ្ញានាវាមុជទឹកថ្នាក់ Belgorod និង Yasen ដែលមានបច្ចេកវិទ្យាទំនើបរបស់ទីក្រុង មូស្គូ។

ក្រុមអ្នកជំនាញផ្នែកការពារជាតិបានអះអាងថា ដោយមានផ្ទុកនាវាតូចៗនៅក្រោមទឹកនិងយន្តហោះគ្មានមនុស្សបើកមួយចំនួនដើម្បីជួយដល់តួនាទីរបស់ពួកគេ នាវាទាំងនេះនឹងក្លាយជានាវាស៊ើបការណ៍ទំនើបបំផុតនៅលើពិភពលោក។

ផ្នែកខាងលើរបស់នាវានឹងជាប្រព័ន្ធកំព្យូទ័រសម្ងាត់កំពូលថ្មីដែលមានសមត្ថភាពតាមប្រមាញ់នាវាមុជទឹករុស្ស៊ីបានក្នុងរយៈចម្ងាយជាង១,៦០៩គីឡូម៉ែត្រ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ៣៣ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៥១ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម