Connect with us

ព័ត៌មានអន្ដរជាតិ

លោក Joe Biden និយាយថា “អាមេរិកត្រឡប់មកវិញហើយ”

បានផុស

នៅ

ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា “អាមេរិកត្រឡប់មកវិញហើយ” ហើយ “ត្រៀមខ្លួនដឹកនាំពិភពលោកដោយមិនដកថយម្ដងទៀតនោះទេ” ។ លោកបានលើកឡើងបែបនេះ អំឡុងពេលប្រកាសបង្ហាញមុខតំណែងមន្រ្តីសំខាន់ៗចំនួន ៦ រូប ខណៈដែលលោកត្រៀមចូលកាន់តំណែង ។

ថ្លែងនៅក្នុងទីក្រុង Wilmington រដ្ឋ Delaware ប្រធានាធិបតីជាប់ឆ្នោតបានលើកឡើងពីភាពចាំបាច់ក្នុងការកសាងសម្ព័ន្ធភាពក៏ដូចជាការដោះស្រាយបញ្ហាជំងឺកូវីដ ១៩ និងការប្រែប្រួលអាកាសធាតុ ។

លោកបានលើកឡើងថា មេដឹកនាំពិភពលោកកំពុងទន្ទឹងរង់ចាំសហរដ្ឋអាមេរិកដោយអះអាងនូវតួនាទីជាប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងនាមជាមេដឹកនាំពិភពលោកលើមហាសមុទ្រប៉ាស៊ីហ្វិកក៏ដូចជាអាត្លង់ទិក និងនៅទូទាំងពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់ទូរទស្សន៍ NBC News លោកបាននិយាយថា “លោកប្រធានាធិបតី Trump បានធ្វើឲ្យអាមេរិកផ្លាស់ប្ដូរ ។ Trump បានធ្វើឲ្យអាមេរិកនៅតែឯង” ។

ទន្ទឹមនោះលោក Biden ក៏បានប្រាប់អ្នកសារព័ត៌មានផងដែរថា លោកបានពិភាក្សាអំពីបញ្ហាព្រំដែនអៀរឡង់ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson និងមេដឹកនាំដទៃទៀតផងដែរ ។

ចំណែកពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ ១៩ លោកបាននិយាយថា លោកមានផែនការរួចរាល់ហើយដើម្បីជួបក្រុមការងារជំងឺកូវីដ ១៩ នៅក្នុងសេតវិមានអំពីការចែកចាយ និងការទទួលបានវ៉ាក់សាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម