Connect with us

ព័ត៌មានអន្ដរជាតិ

ពិព័រណ៍ Motor Expo លើកទី ៣៧ បើកដំណើរការជាមួយបទពិសោធន៍ថ្មី

បានផុស

នៅ

ពិព័រណ៍ខ្នាតយក្ស Motor Expo លើកទី ៣៧ បានបើកដំណើរការក្នុងបទពិសោធន៍ថ្មីតាមរយៈការទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយឌីជីថល ។ ទស្សនាការពិនិត្យមើលរថយន្ត និងម៉ូតូពីក្រុមហ៊ុនតាំងពិព័រណ៍ទាំងអស់ជាមួយនឹងការប្រៀបធៀបទិន្នន័យ និងតម្លៃមុនពេលទស្សនាព្រឹត្តិការណ៍ជាក់ស្តែង ។

លោក Chalatchai Paphatphong អនុប្រធានគណៈកម្មាធិការរៀបចំពិព័រណ៍ Motor Expo លើកទី ៣៧ ទទួលបន្ទុកផ្នែករដ្ឋបាលទូទៅបានបង្ហាញថា “ព្រឹត្តិការណ៍ពិព័រណ៍ Motor Expo តាមអនឡាញ” គឺជាព្រឹត្តិការណ៍ឌីជីថលដែលបង្ហាញពីការពិនិត្យមើលរថយន្ត និងម៉ូតូទាំងអស់ដែលបានដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍នោះក្នុងកម្រិតវីដេអូ Full HD ដែលមានរយៈពេលត្រឹមតែ ១ នាទីកន្លះ ប៉ុណ្ណោះក្នុងការបង្ហាញនីមួយៗ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាក៏មានមុខងារណែនាំដល់អ្នកទិញផងដែរដូចជាបង្ហាញខិត្តប័ណ្ណអេឡិចត្រូនិចរបស់ក្រុមហ៊ុនទាំងអស់សម្រាប់ភាពងាយស្រួលនៃការប្រៀបធៀបទិន្នន័យ និងការគណនាដំបូងនៃការបង់រំលស់ ។ នៅពេលអ្នកទស្សនាជ្រើសរើសរថយន្តដែលគាត់ចាប់អារម្មណ៍ ហើយចុចប៊ូតុងទំនាក់ទំនង បុគ្គលិកមកពីក្រុមហ៊ុននោះនឹងទាក់ទងទៅគាត់ ។

អ្នកដែលមានបំណងចង់សាកល្បងយានយន្តដែលបានតាំងបង្ហាញដោយផ្ទាល់អាចធ្វើការកក់កញ្ចប់ទស្សនាផ្ដាច់មុខ (EXCLUSIVE VISITOR) និងដំណើរកម្សាន្តជា VIP ដែលទទួលបានអត្ថប្រយោជន៍ពីសិទ្ធិពិសេសជាច្រើនដែលផ្តល់ដោយអ្នករៀបចំ និងអ្នកចែកចាយ ។

អ្នករៀបចំកម្មវិធីមានបំណងរួមបញ្ចូល “ព្រឹត្តិការណ៍ពិព័រណ៍ Motor Expo តាមអនឡាញ” ជាមួយពិព័រណ៍ Motor Expo លើកទី ៣៧ តាមរយៈសេវាកម្ម EXCLUSIVE VISITOR ដោយចំណាយត្រឹមតែ ៥០០ បាត ដើម្បីទទួលបានសិទ្ធិពិសេសចំនួន ៤ ។ ១៖ កំណត់ថ្ងៃធ្វើការណាត់ជួបដើម្បីមើលម៉ាកដែលអ្នកចាប់អារម្មណ៍ បន្ទាប់មកជួបអ្នកលក់ដែលនឹងធ្វើការជាមួយអ្នកផ្តាច់មុខ ។ ២ ៖ កុំឲ្យខ្ជះខ្ជាយពេលវេលាដោយធ្វើការកក់កន្លែងចតរថយន្ត និងអ្នកទទួលភ្ញៀវដើម្បីនាំអ្នកទៅទីតាំងដាក់បង្ហាញ ។ ៣ ៖ សេវាកម្មរង់ចាំផ្ដាច់មុខជាមួយនឹងកន្លែងសម្រាកដ៏មានផាសុខភាព និងទី ៤ ៖ មើលអ្វីដែលអ្នកចង់ជាមួយសំបុត្រ VIP ចំនួន ២ សន្លឹកសម្រាប់ការចូលទស្សនាឥតគិតថ្លៃរាល់ថ្ងៃ ។

លើសពីនេះទៅទៀតអ្នកទស្សនា “ព្រឹត្តិការណ៍ពិព័រណ៍ Motor Expo តាមអនឡាញ” តាមរយៈលីង https://ve.motorexpo.co.th មានសិទ្ធិចុះឈ្មោះ និងចូលរួមក្នុងកម្មវិធីនេះដើម្បីឈ្នះរង្វាន់  ដើម្បីប្រកួតប្រជែងយកនាឡិកា Apple Smart SE Model GPS ដែលមានតម្លៃ ៩,៤០០ បាត ក្នុងមួយរង្វាន់ សរុប ១០ រង្វាន់ ។

ចាប់ផ្តើមមើល “ព្រឹត្តិការណ៍ពិព័រណ៍ Motor Expo តាមអនឡាញ” តាមរយៈលីង https://ve.motorexpo.co.th ចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ និងចូលមើលពិព័រណ៍ Motor Expo លើកទី ៣៧ នៅសាលមហោស្រព IMPACT Challenger តំបន់ Muang Thong Thani នៅថ្ងៃទី ២ ដល់ ១៣ ខែធ្នូ ឆ្នាំ ២០២០ ។ ព័ត៌មានលំអិតបន្ថែម អាចរកបាននៅ www.motorexpo.co.th

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម