Connect with us

ព័ត៌មានអន្ដរជាតិ

ត្រីបាឡែន និងត្រីដូហ្វីន ១០០ ក្បាល ងាប់លើកោះនូវែលហ្សេឡង់

បានផុស

នៅ

នាយកដ្ឋានអភិរក្សរបស់ប្រទេសនូវែលហ្សេឡង់បាននិយាយថា ត្រីបាឡែនពពួក Pilot Whales ចំនួន ៩៧ ក្បាល និងត្រីដូហ្វីនពពួក Bottlenose Dolphins ចំនួន ៣ ក្បាលបានងាប់នៅលើកោះ Chatham Island ខណៈដែលភាគច្រើននៃពួកវាត្រូវបានជាប់គាំងនៅអំឡុងចុងសប្តាហ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំងដោយសារតែកោះនោះស្ថិតនៅទីតាំងដាច់ស្រយាល ចម្ងាយជិត ៥០០ ម៉ែលពីឆ្នេរសមុទ្រខាងកើតនៃប្រទេស ។ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញថាមានតែត្រីបាឡែន ២៦ ក្បាលប៉ុណ្ណោះដែលនៅរស់រានមានជីវិតនៅឡើយ ។

នាយកដ្ឋានអភិរក្សនូវែលហ្សេឡង់ (DOC) បាននិយាយថា ខ្លួនត្រូវបានគេជូនដំណឹងអំពីឧប្បត្តិហេតុនេះកាលពីថ្ងៃអាទិត្យ ។

លោក Jemma Welch ដែលជាអ្នកជំនាញជីវៈចម្រុះរបស់ DOC បាននិយាយថា “មានតែត្រីបាឡែនចំនួន ២៦ ក្បាលប៉ុណ្ណោះដែលនៅមានជីវិតនៅឡើយនៅពេលនេះ ហើយភាគច្រើននៃសត្វទាំងនោះមើលទៅដូចជាមានសភាពខ្សោយណាស់ ហើយត្រូវបានសម្លាប់តែម្ដងដោយសារតែស្ថានភាពសមុទ្រមិនល្អ ហើយនឹងមានត្រីឆ្លាមពណ៌សនៅក្នុងទឹកផងដែរ ។

ការជាប់គាំងរបស់ត្រីឆ្លាមគឺជារឿងធម្មតាទៅហើយនៅលើកោះ Chatham Island ដោយមានត្រីបាឡែនដល់ទៅ ១,០០០ ក្បាលបានជាប់ងាប់កាលពីឆ្នាំ ១៩១៨ ខណៈដែលអ្នកជីវៈចម្រុះសមុទ្រកំពុងតែមានចម្ងល់ជាច្រើនឆ្នាំមកហើយអំពីមូលហេតុដែលកើតឡើងនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម