យោធារុស្ស៊ីបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលថ្មីប្រឆាំងគ្រាប់ផ្លោងអន្តរទ្វីប (មានវីដេអូ) – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

យោធារុស្ស៊ីបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលថ្មីប្រឆាំងគ្រាប់ផ្លោងអន្តរទ្វីប (មានវីដេអូ)

Published

on

យោធារុស្ស៊ីបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលថ្មីប្រឆាំងគ្រាប់ផ្លោងអន្តរទ្វីប ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាត្រូវបានបាញ់ចេញពីតំបន់សមយុទ្ធ Sary-Shagan នៅក្នុងប្រទេសកាហ្សាក់ស្ថាន ហើយបានឈានដល់គោលដៅដែលបានកំណត់ ។

ក្រសួងការពារជាតិរុស្ស៊ីបានកត់សម្គាល់ថា ប្រព័ន្ធការពារមីស៊ីលត្រូវបានបង្កើតឡើងដើម្បីការពារប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់សត្រូវ ។

ក្រសួងបាននិយាយថា “នៅតំបន់សមយុទ្ធ Sary-Shagan ក្នុងប្រទេសកាហ្សាក់ស្ថាន កងកម្លាំងប្រយុទ្ធនៃទ័ពអាកាស និងប្រព័ន្ធការពារមីស៊ីលរបស់កងទ័ពអាកាសបានអនុវត្តដោយជោគជ័យនូវការបាញ់សាកល្បងមីស៊ីលថ្មីរបស់ប្រព័ន្ធការពារមីស៊ីលរុស្ស៊ី” ។

ទន្ទឹមនោះកាលពីចុងខែតុលា ក្រសួងការពារជាតិបានរាយការណ៍ថាបានបាញ់សាកល្បងប្រព័ន្ធការពារមីស៊ីលថ្មីមួយនៅឯតំបន់សមយុទ្ធ Sary-Shagan ខណៈដែលកាលពីឆ្នាំមុនកងកម្លាំងដែនអាកាសរបស់រុស្ស៊ីក៏បានធ្វើការបាញ់បង្ហោះមីស៊ីលស្ទាក់ចាប់ថ្មីប្រកបដោយជោគជ័យនៅតំបន់ Sary Shagan ដូចគ្នា ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុច Like Facebook កម្ពុជាថ្មី

កីឡា23 seconds ago

កីឡា​គុន​ល្បុក្កតោ​ មាន​គោលដៅ​ពង្រីក​ក្លិប​ នៅ​គ្រប់​ទីវ​ត្ត​អារាម​ ដែល​មាន​ជាង ២​ម៉ឺន​វត្ត​ក្នុង​ទូទាំងប្រទេស

ព័ត៌មានជាតិ2 mins ago

សម្តេច​ ស ខេង ៖ បញ្ហាធំៗមួយចំនួន ​នឹងអាចកើតឡើងនាពេល​ខាងមុខ

ព័ត៌មានជាតិ21 mins ago

ដំណឹង​ល្អ​អ្នក​កំពង់ចាម ត្បូងឃ្មុំស្ពាន​ស្ទឹងត្រង់​ក្រូច​ឆ្មារ​ នឹង​រួចរាល់​ទាំងស្រុង ដាក់​ឲ្យ​ប្រើប្រាស់​មុន​ចូល​ឆ្នាំ​ខ្មែរ

KPT+49 mins ago

ផ្នត់គំនិតកំពូលទាំង ១០ របស់មហាសេដ្ឋី Schultz ដែល​នាំឲ្យ Starbucks ជោគជ័យមកទល់ពេលនេះ​

បច្ចេកវិទ្យា50 mins ago

មក​ស្គាល់ App​ និង​ Program មួយ​ចំនួន​​ ជួយ​សម្រួល​ការងារ​ពី​ផ្ទះ ​ជំនួស​ទៅកន្លែងការងារ ក្នុង​កំលុងពេល​កូវីដ១៩

ព័ត៌មានពេញនិយម