Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេសបន្ធូរបន្ថយការរឹតត្បិតប្រទេសនៅថ្ងៃបុណ្យណូអែល

បានផុស

នៅ

រដ្ឋាភិបាលអង់គ្លេសនិយាយថា ខ្លួននឹងបន្ធូរបន្ថយជាបណ្តោះអាសន្ននូវការរឹតត្បិតការស្នាក់នៅក្នុងផ្ទះ មានន័យថា សមាជិកក្រុមគ្រួសារអាចចំណាយពេលវេលានាថ្ងៃបុណ្យណូអែលជាមួយគ្នា អំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩ ។

ផែនការរដូវរងារកូវីដ ១៩ របស់រដ្ឋាភិបាលដែលបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃចន្ទបាននិយាយថា ការជួបជុំគ្រួសារដែលមានគ្នារហូតដល់ ៣ នាក់នឹងត្រូវអនុញ្ញាតឲ្យនៅក្នុងផ្ទះ ឬខាងក្រៅរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ២៣ ដល់ ២៧ ខែធ្នូ ។

ប្រទេសអង់គ្លេស ស្កុតលែន វែលស៍ និងអៀរឡង់ខាងជើងមានការរឹតត្បិតឯករាជ្យ ។ ប៉ុន្តែមន្ត្រីនិយាយថា ក្នុងរយៈពេល ៥ ថ្ងៃនេះបង្អួច និងទ្វារនឹងត្រូវអនុញ្ញាតឲ្យបើកទាំងអស់ដើម្បីឲ្យក្រុមគ្រួសារអាចជួបគ្នានៅថ្ងៃឈប់សម្រាកនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយករដ្ឋមន្រ្តី Boris Johnson បាននិយាយនៅក្នុងវីដេអូតាម Twitter ថា ប្រជាជនមានបំណងចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិដោយមិនគិតពីជំនឿ ឬសាវតា ។

ប្រទេសអង់គ្លេសបានដាក់ការបិទប្រទេសនៅថ្ងៃទី ៥ ខែវិច្ឆិកា ប៉ុន្តែចាប់ពីថ្ងៃទី ២ ខែធ្នូ វានឹងត្រូវជំនួសដោយវិធានការណ៍ក្នុងតំបន់ ។

លោក Johnson បាននិយាយថា គាត់នឹងបន្ធូរបន្ថយការរឹតត្បិត ខណៈពេលកំពុងតាមដានស្ថានភាពករណីឆ្លង ។ ប្រទេសអង់គ្លេសបានទទួលរងនូវចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ច្រើនជាងគេបំផុតនៅអឺរ៉ុបដោយមានមនុស្សស្លាប់ជាង ៥ ម៉ឺននាក់ និងមានករណីឆ្លង ១.៥៦ លានករណី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម